អភិបាលខេត្តរតនគិរី បញ្ជាឱ្យមន្ត្រីចុះធ្វើបញ្ជី និងប្រវត្តិរបស់« ឆ្កែ » តាមផ្ទះ ដើម្បីពង្រឹងសុវត្ថិភាព ពលរដ្ឋក្នុងការធ្វើដំណើរតាមដងផ្លូវ...(វិដេអូ)
(រតនគិរី )៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានដាក់បញ្ជាឲ្យមន្រ្តីថ្នាក់ក្រោមរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមភូមិ ឃុំ ស្រុក ខេត្ត ទៅលើការចិញ្ចឹមសត្វសុនខ«ឆ្កែ» ត្រូវកត់ត្រាសម្គាល់ នឹងរៀបតារាងបញ្ជីឈ្មោះឲ្យបានត្រឹមត្រូវ «តើផ្ទះទីប៉ុន្មាន ចិញ្ចឹមឆ្កែប៉ុន្មានក្បាល ឆ្កែមានឈ្មោះអី ហើយអាយុប៉ុន្មាន ដែលមានប្រវត្តិធ្លាប់ខាំគេទេ មានប្រវត្តិធ្លាប់ឡានប៉ះប៉ុន្មានដង ម៉ូតូបុកប៉ុន្មានដង ធ្លាប់បាក់ជើងយ៉ាងម៉េច ត្រូវរៀបរាប់ឲ្យអស់អ្នកដែលមានផ្ទះជាប់ផ្លូវហើយកំពុងតែចិញ្ចឹមសត្វសុនខ» ។

សូមបញ្ជាក់ថា: លោកអភិបាលនៃគណៈអភិបាលខេត្តរតនគិរី គ្រាន់តែចង់ឲ្យមានសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរតាមដងផ្លូវ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ នឹងបង្កស្នាមរបួសដល់អ្នកដ៏ទៃនោះទេ៕ សូមទស្សនាវិដេអូខាងក្រោម៖

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។