តារាចម្រៀងប្រុសជ្រកក្រោមផលិតកម្មរស្មីហង្សមាស លោក នី រតនា បានក្លាយទៅជាស្វាមីអ្នកនាង ហេង សុវណ្ណភក្តិណា ក្រោយពីពួកគេបានក្រាបផ្ទឹមតាមប្រពៃណីខ្មែរត្រឹមត្រូវ កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០១៩ រៀបចំនៅមណ្ឈមណ្ឌល The Premier Centre sen sok រាជធានីភ្នំពេញ ដោយមានតារាសិល្បៈរួមអាជីពជាច្រើនបានចូលរួមអបអរសាទរម្ចាស់ ពាន Cambodian Idol រដូវកាលទី១ កាលពីឆ្នាំ២០១៦ បន្ទាប់ពីរតនា និង ភក្តិណា បានភ្ជាប់ពាក្យ កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ ។




យ៉ាងណាមិញក្រោយចាប់ដៃគ្នាខិតខំកសាងគ្រួសារអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះសព្វថ្ងៃពួកគេមានកូនៗចំនួន៣ នាក់ហើយដែរជាចំណងដៃអាពាហ៍ពិពាហ៍ដ៏មានតម្លៃខ្លាំងបំផុតមិនអាចកាត់ថ្លៃបាន ។ ទន្ទឹមគ្នានេះដែរអ្វីដែលគួរអោយសរសើរនោះគឺ បើទោះបីជា លោក នី រតនា ជាមួយនិងភរិយារវល់រឿងធ្វើមុខជំនួញក៏ពិតមែនប៉ុន្តែ ក្នុងនាមជាឪពុកម្តាយ ពួកគេមើលថែយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការអបរំចិញ្ចឹមបីបាច់កូនៗ ។







ដោយឡែកអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណណ៍នោះគឺថ្មីៗនេះភរិយាលោក នី រតនា បានបង្ហោះវិដេអូចែករំលែកនៅលើបណ្តាញសង្គម បង្ហាញពីរបៀបមើលថែកូនៗរបស់ខ្លួនទៅដល់អ្នកម្តាយគ្រប់រូប ហើយភ្ជាប់មកជាមួយវិដេអូនោះដែរ អ្នកនាងបានដាក់ចំណងជើងដូច្នេះថា ៖ « អូនមែល 5 ឆ្នាំមិនដែលមើលទូរសព្ទសោះ ជឿអត់បងប្អូន? Tips ចែករំលែក ការចិញ្ចឹមកូនដោយមិនមាន screen time » ៕ ដើម្បីអោយជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះទាំំងអស់គ្នា ៖