រឿងចុះធ្វើបញ្ជីនិងប្រវត្តិរបស់« ឆ្កែ » តាមផ្ទះក្នុងខេត្តរតនគិរី ធ្វើឲ្យលោកអភិបាលខេត្ត និង លោក ផែង វណ្ណះ ប៉ះសម្តីគ្នាផ្អើលហ្វេសប៊ុក
Heang
-

ដូចដែលប្រិយមិត្តបានជ្រាបហើយថា នៅកាលពីពេលថ្មីៗនេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានដាក់បញ្ជាឲ្យមន្រ្តីថ្នាក់ក្រោមរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមភូមិ ឃុំ ស្រុក ខេត្ត ទៅលើការចិញ្ចឹមសត្វសុនខ«ឆ្កែ» ត្រូវកត់ត្រាសម្គាល់ នឹងរៀបតារាងបញ្ជីឈ្មោះឲ្យបានត្រឹមត្រូវ «តើផ្ទះទីប៉ុន្មាន ចិញ្ចឹមឆ្កែប៉ុន្មានក្បាល ឆ្កែមានឈ្មោះអី ហើយអាយុប៉ុន្មាន ដែលមានប្រវត្តិធ្លាប់ខាំគេទេ មានប្រវត្តិធ្លាប់ឡានប៉ះប៉ុន្មានដង ម៉ូតូបុកប៉ុន្មានដង ធ្លាប់បាក់ជើងយ៉ាងម៉េច ត្រូវរៀបរាប់ឲ្យអស់អ្នកដែលមានផ្ទះជាប់ផ្លូវហើយកំពុងតែចិញ្ចឹមសត្វសុនខ» ។

យ៉ាងណាមិញលោកអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ធ្វើបែបនេះគ្រាន់តែចង់ឲ្យមានសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរតាមដងផ្លូវ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ នឹងបង្កស្នាមរបួសដល់អ្នកដ៏ទៃនោះទេ។

ទន្ទឹមគ្នានេះដែរក្រោយឃើញចំណាត់ការរបស់លោកអភិបាលខេត្តរតនគិរីហើយ ស្រាប់តែលោក ផែង វណ្ណះ ពោលពាក្យដូច្នេះថា ៖ « ឆ្កែ​តូច​ចិត្ត​អង្គុយ​សម្រក់​ទឹកភ្នែក​ ខណៈ​មនុស្ស​លោកបង្ករ​កំហុស​លេី​ដងផ្លូវ​ ជាពិសេស​មនុស្ស​មួយចំនួន​ បេីកបរ​មិនគោរព​ច្បាប់​ បង្ករ​គ្រោះថ្នាក់​ចរាចរណ៍​ ស្លាប់​រាល់ថ្ងៃ​មិនបន្ទោស​មនុស្ស​ មិនអប់រំ​មនុស្ស​អោយគោរពច្បាប់​ បែជា​មកបន្ទោសតែ​ឆ្កែ​ ?តេី​ឆ្កែ​ចាំតែខុស​រហូត​ឬ​ ? Sad » ។ 

លោកបានបង្ហោះសារបន្តទៀតថា ៖ «រឿងសំខាន់​ដែល​ត្រូវ​ធ្វេី​គឺ​ខិតខំ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ល្បែង​ស៊ីសង​ បងតូច​បងធំ​ ក្នុង​មូលដ្ឋាន​ មិនមែន​មកឈ្លោះជាមួយ​ឆ្កែ​ទេ​ » ។ 

បន្ទាប់ពីបានឃើញលោក ផែង វណ្ណះ បង្ហោះដូច្នេះលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចូលទៅធ្វើការ​ comment នៅក្នុងផុសនោះដូច្នេះថា ៖ « លោកជាមនុស្សសំណាងម្នាក់ដែលមិនទាន់ឆ្កែខាំ ឬបុកឆ្កែរបួស នេះមិននិយាយដល់គ្រោះថ្នាក់ពិការ ឬស្លាប់ផង និងមានរឿងច្រើនទៀតដូចក្នុងខំមិនបងប្អូន។

ខ្ញុំនិយាយលើកយកប្រធានបទៈ “ត្រូវមានទំនួលខុសត្រូវចំពោះសត្វចិញ្ចឹមរបស់ខ្លួន” មិនមែនរឿងគ្រឿងញៀន ឬបងតូចបងធំទេ ។ សូមជូនពរលោក ឬសាច់ឈាមលោកកុំឲ្យជួបរឿងអកុសលនេះ ! » ។ 

ក្រោយឃើញលោកអភិបាលខេត្តចូល comment នៅក្នុងផុសរបស់ខ្លួនបែបនេះ លោក ផែង វណ្ណះ ឆ្លើយតបវិញភ្លែតបែបនេះថា ៖« បាទបង​ អ្នកខ្លះ​ហូបតែ​សាច់​ឆ្កែ​ទេ​ តែ​សំដែង​ក្នុង​ ហ្វេសប៊ុក​ ធ្វើ​ដូចស្អប់​ឆ្កែ​ណាស់​ ។ ខ្ញុំ​ អរគុណ​ឆ្កែ​ហេីយ​ ដែល​ឆ្កែ​ធ្វើ​អោយ​បង​ឈឺចាប់​ ចាប់​ផ្តើម​ភ្ញាក់​រលឹក​ មាន​ចំណាត់​ការ​ និង​គោលការណ៍​គ្រប់​គ្រងឆ្កែ​ បន្ទាប់​ពីបង​ បេីក​បេីកបរ​ ធ្វេសប្រហែស​បុកឆ្កែ​បង្ករអោយ​ខូច​រថយន្ត​របស់​បង​ ។ បេី​បង​គ្មាន​ជួប​ហេតុ​ការ​នេះ​ វិធានការ​គ្រប់គ្រង​ឆ្កែ​ប្រហែល​ជាបង​នឹក​មិនឃេីញ​ទេ​ »៕