កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១២ និង ១០ នាទី ជនសង្ស័យចំនួន ០១ នាក់ បានជិះម៉ូតូ ០១គ្រឿង ធ្វើសកម្មភាព ឆក់កាបូបស្ពាយចំហៀងរបស់ជនរងគ្រោះឈ្មោះ GLADYS ELISA ភេទស្រី ដែលកំពុងដើរ នៅចំណុចផ្លូវលេខ១០៦ កែងផ្លូវ លេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសម្រេច រួចជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់។

យ៉ាងណាមិញក្រោយពេលជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងរួច សមត្ថភាពបានធ្វើការយ៉ាងយកចិត្តទុកដាក់ចំពោះករណីមួយនេះរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនិងថែមទាំងបានប្រគល់កាបូបទៅដល់ជនរងគ្រោះវិញផងដែរ ។

ដោយឡែកនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល នៅក្នុងនោះសម្តេចបានពោលពាក្យកោតសរសើរសមត្ថកិច្ចដែលបានខំដោះស្រាយបញ្ហាសន្តិសុខ ពិសេសការឃាត់ខ្លួនចោរឆក់ការបូបអ្នកផលិតមាតិកាលើបណ្ដាញសង្គមបរទេសម្នាក់ កាលពីប៉ុន្មានថ្ងៃមុន បានឆាប់រហ័ស ៕




