ព្រឹកនេះលោក ប៊ុន ផាក បានចូលខ្លួនបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ដោយសារតែ...
Heang
-

ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១២ និង ១០ នាទី ជនសង្ស័យចំនួន ០១ នាក់ បានជិះម៉ូតូ ០១គ្រឿង ធ្វើសកម្មភាព ឆក់កាបូបស្ពាយចំហៀងរបស់ជនរងគ្រោះឈ្មោះ GLADYS ELISA ភេទស្រី ដែលកំពុងដើរ នៅចំណុចផ្លូវលេខ១០៦ កែងផ្លូវ លេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសម្រេច រួចជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពីសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងពិនិត្យមើលតាមកាមេរ៉ាដែលនៅជុំវិញកន្លែងកើតហេតុ ក៏បានឃើញពីសកម្មភាពខាងលើ ព្រមទាំង កំណត់បាននូវអត្តសញ្ញាណរបស់ជនសង្ស័យឈ្មោះ ប៉ុល ខួចចិន្តា ភេទប្រុស អាយុ៣៧ឆ្នាំ ដែលជាទណ្ឌិត ទើបអនុវត្តទោស ពន្ធនាគាររយៈពេល០៤ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទនៃ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៦៣ សង្កាត់បឹងកេងកងទី១ មណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៩ តាមអំណាចសាលក្រមលេខ នាពេល កាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ។ 

យ៉ាងណាមិញក្រោយផ្ទុះរឿងចោរឆក់កាបូបជនបរទេសនេះគេបានឃើញលោក ប៊ុ​ន ផាក បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់លោកដូច្នេះថា ៖ « កំចាត់ក្មេងទំនើង និងចោរប្លន់ឱ្យបានទៅ ទើបអាចនិយាយបានថា យើងមានសន្តិសុខ» ។ លោក ប៊ុន ផាក បានបង្ហោះបែបនេះ លោក លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះសំណេរទៅកាន់លោក ប៊ុន ផាក ដូច្នេះថា ៖« ក្នុងនាមខ្ញុំស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យជំនាញខាងផែនសន្តិសុខអញ្ជើញ ប្អូនម្ចាស់ផេក ចូលមកស្នងការដ្ឋាននគរបាលរាជធានីដើម្បីជួយពន្យល់អំពី ពាក្យថា " សន្តិភាព "។ សូម អរគុណ» ។

ជាមួយគ្នានេះដែរនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ លោក ប៊ុន ផាក បានចូលខ្លួនបានចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយបំភ្លៃព័ត៌មានមិនពិតលើបណ្តាញទំនាក់ទំនងសង្គម ពាក់ព័ន្ធនឹងពាក្យ (សន្តិភាព)៕