លោក ផែង វណ្ណះ ៖ សុំសួរលោកឧត្ដមសេនីយ៍ទោ ឃឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដែលចាប់ឃាត់ខ្លួនជនរងគ្រោះជាអ្នកបេីរបររថយន្ដ បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ តេីលោកផ្អែកលើ ភស្តុតាងអ្វី ? ច្បាប់អ្វី ?

វីដេអូ បានបង្ហាញច្បាស់ថា ជនបង្ករគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដ គឺ អ្នកបេីកបរ ម៉ូតូ ជិះបញ្ច្រាស់ទិសដៅចរាចរណ៍ ហើយបេីកទៅចូលឡានជនរងគ្រោះដែលបេីកបរត្រឹមត្រូវតាមគន្លងផ្លូវដែលច្បាប់កំណត់ ។

តេីមន្ត្រីនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ ពេល ចុះស្រាវជ្រាវស៊េីបអង្កេត ប្រមូលភស្តុតាង មានបានសាកសួរព័ត៌មានជនរងគ្រោះ សួរសាក្សី ឬ ប្រមូលភស្តុតាងពីកន្លែងកេីតហេតុត្រឹមត្រូវដែរឬទេ ? ឬ អស់លោកឃេីញ រថយន្តធំ ដឹងតែដាក់កំហុស ដាក់បន្ទុក ផ្អែកលេីមាត់អស់លោក តែមិនផ្អែកលើច្បាប់ចរាចរណ៍ផ្លូវគោក ?

សូមលោកស្នងការ មេត្តា បំភ្លឺ អោយមហាជនបានជ្រាបផង ព្រោះរឿងនេះ កំពុងផ្ទុះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកហើយ វាអយុត្តិធម៌ខ្លាំងណាស់ ដែលយកជនរងគ្រោះទៅឃុំឃាំង ដាក់ពន្ធនាគារ ? ។
គួររំលឹកផងដែថាវេលាម៉ោង ១៥:៥០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យបុរស ០៣នាក់ បានស្លា..ប់ ។ ស្ថិត លើផ្លូវលេខ៤ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

កម្លាំងជំនាញចុះដល់កន្លែងកើតហេតុបានសម្រួលចរាចរណ៍ និងវាស់វែងយកមធ្យោបាយរក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីបន្តនីតិវិធី(អ្នកបើកបរត្រូវបានឃាត់ខ្លួន) ។ ដំណើររឿងៈ ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GY:9242 បើកបរពីលិច ទៅកើត មកដល់ចំណុចកើតហេតុបានបុករថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3I:3885 បណ្តាលឲ្យបុរស ០៣នាក់ បានស្លា..ប់ នៅនឹងកន្លែងតែម្តង សពប្រគល់ជូនក្រុម គ្រួសារធ្វើបុណ្យតាមប្រពៃណី ។ តែអ្វីដែលមហាជនកំពុងតែចង់ដឹងនោះគឺតើបុរសដែលជា តៃកុងរថយន្តធំដែលមនុស្ស៣នាក់ជិះចូលឡានគាត់ស្លា!ប់ នៅផ្សារត្រពាំងក្រឡឹង តើអាចមានទោសដែរទេ ខណៈខាងម៉ូតូជាអ្នកបង្កកំហុស បែរជាចាប់តៃកុងឡាន ? ៕ សូមទស្សនាវិដេអូខាងក្រោម៖

