នៅព្រឹកថ្ងៃសៅរ៍ ទី ២២ ឆ្នាំ២០២៥ វេលាម៉ោង ៩ ព្រឹកអតីតតារាសម្តែងប្រុសជើងចាស់លោក យុត្ថារ៉ា ឆានី បានជួបទុក្ខធំក្រោយអ្នកម្តាយជាទីស្រឡាញ់របស់លោកបានទទួលមរណភាពដោយជរាពាធ ។ ដំណឹងមួយនេះបានធ្វើអោយក្រុមគ្រួសារក៏ដូចជាមហាជនមានការរន្ធត់ចិត្តជាពន់ពេកផងដែរ ។




យ៉ាងណាមិញនៅក្នុងពិធីបុណ្យសពរបស់អ្នកម្តាយតារាប្រុសរូបនេះគឺក៏បានឃើញវត្តមានរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ទៅចូលរួមផងដែរ ដោយនៅក្នុងនោះអ្នកនាងបានបង្ហោះសារនៅលើហ្វេសប៊ុកបង្ហាញពីក្តីទុក្ខសោកយ៉ាងដូច្នេះថា៖ ដំណឹងមរណៈទុក្ខ ព្រឹកមិញនេះអតីតម្តាយក្មេកខ្ញុំគាត់បានទទួលមរណៈភាពដោយជំងឺស្ទះសសៃឈាមខួរក្បាល
ខ្ញុំសូមចូលរួមមរណៈទុក្ខផងបង ម៉ាក់គាត់ទៅបានសុខ និង ផុតទុក្ខកង្វល់ទាំងឡាយទាំងពួងអស់ហើយ នៅតែពួកយើងទេដែលត្រូវរ៉ាប់រងបន្ទុកនិងបញ្ហាជីវិត សូមបងរឹងមាំដើម្បីកូនៗ ពួកគាត់នៅតូចៗណាស់ ជំនួសមុខអោយបង Yuthara Chhany ខ្ញុំសូមគោរពអញ្ជើញញាតិមិត្តបងប្អូនចូលរួមពិធីបុណ្យផង កម្មរិធីបុណ្យ ធ្វើនៅផ្ទះលេខ12 ផ្លូវលេខ10 ក្នុងបុរីពិភពថ្មី CTNដំណឹងមរណៈទុក្ខ ព្រឹកមិញនេះអតីតម្តាយក្មេកខ្ញុំគាត់បានទទួលមរណៈភាពដោយជំងឺស្ទះសសៃឈាមខួរក្បាល ខ្ញុំសូមចូលរួមមរណៈទុក្ខផងបង ម៉ាក់គាត់ទៅបានសុខ និង ផុតទុក្ខកង្វល់ទាំងឡាយទាំងពួងអស់ហើយ នៅតែពួកយើងទេដែលត្រូវរ៉ាប់រងបន្ទុកនិងបញ្ហាជីវិត សូមបងរឹងមាំដើម្បីកូនៗ ពួកគាត់នៅតូចៗណាស់ ជំនួសមុខអោយបង Yuthara Chhany ខ្ញុំសូមគោរពអញ្ជើញញាតិមិត្តបងប្អូនចូលរួមពិធីបុណ្យផង កម្មរិធីបុណ្យ ធ្វើនៅផ្ទះលេខ12 ផ្លូវលេខ10 ក្នុងបុរីពិភពថ្មី CTN » ។




គួររំលឹកអោយដឹងដែរថាបើទោះជាចំណងស្នេហ៍ប្ដីប្រពន្ធរវាងតារាស្រី ចន ច័ន្ទលក្ខិណា និងតារាប្រុស យុត្ថារ៉ា ឆានី បានបញ្ចប់ទៅច្រើនឆ្នាំ តែគ្រួសារនៃអ្នកទាំង ២ នៅបន្តរាប់អានគ្នាជាបងប្អូន ហើយកូនស្រីបណ្ដូលចិត្តរបស់តារាជើងចាស់គូនេះ នៅតែទៅមករកអ្នកមានគុណធម្មតា ៕




