លោកជំទាវ នឹម វណ្ណះ បង្ហាញចំណាប់អារម្មណ៍បែបនេះ ចំពោះរឿងជម្លោះគ្រួសារ ដេត ម៉ាលីណា ជាមួយអតីតស្វាមី...
ដូចដែលប្រិយមិត្តបានជ្រាបហើយថានាពេលថ្មីៗនេះរឿងរ៉ាវរបស់លោក ឌួង ឆាយ ជាមួយនិងអតីតប្រពន្ធគឺអ្នកនាង ដេត ម៉ាលីណា បានផ្ទុះឡើងជាថ្មីម្តងទៀត ក្រោយស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែ ។



យ៉ាងណាមិញពាក់ព័ន្ធនិងរឿងខាងលើនេះលោកជំទាវ នឹម វណ្ណះ បានពោលពាក្យដូច្នេះថា ៖ មើលហើយ អូសរំលងទៅ រឿងគ្រួសារគេ ទុកអោយគេដោះស្រាយទៅ កុំបន្ថែមតែ ស្ករ ។ បើដោះមិនបាន មានតែច្បាប់និង ជាចុងក្រោយមាន តែនយោបាយាឈ្នះឈ្នះទេ ទើបអាចសង្សឹមដោះស្រាយបាន។


លោកជំទាវ បានបន្តទៀតថា «តាមមើលខមិនមក បងប្អូនយើងមានសន្តានចិត្តជួយទាំងម្តាយឪពុកនិងកូន ពិតជាគួរអោយស្ងើចសសើរណាស់។ បងប្អូនត្រូវចាំថា ច្បាប់ជាផ្នែកដល់ធំមួយជួយដោះស្រាយជូនពួកគាត់ តែបើពួកគាត់អាចសប្រមសំរួលគ្នា បានគឺកាន់តែប្រសើរ ។ តែសួរថាអាចទេ?? មើលរឿងយប់មិញនេះដឹងហើយ មិនងាយចប់ទេ ចឹងប្រហែលមានតែនយោបាយ ឈ្នះ ឈ្នះប៉ុណ្ណោះ ទើបអាចជួយបាន » ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។