នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបានទទួលបណ្តឹងពីឈ្មោះ ញឹម វណ្ណឈុន ភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅសព្វថ្ងៃ ភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (តំណាងកាស៊ីណូ) ប្តឹងចោទចាងហ្វាងសារព័ត៌មាន កំពត ដេលី ពីបទ កំហែងយក (គំរាមទារប្រាក់) នៅចំណុចកាស៊ីណូខ្ញុំ ស្ថិតក្នុងភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៧ ។

-ក្រោយទទួលបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៦ និង៣០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ៈ
១/ឈ្មោះ ទន់ ម៉ូវ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរចាងវ៉ាងការសែត កំពតដេលី ។
២/ឈ្មោះ ធី សុផល ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិប៉ោសំរោង ឃុំតាពូន ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរ ចាងហ្វាងកាសែតអធិរាជសម្លេងចៅកំសត់ ។
៣/ ឈ្មោះ ខ្មៅ មិថុនា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិស ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរនិពន្ធនាយកកាសែតកំពតដេលី ។
-ឃាត់ខ្លួននៅចំណុចកីឡាកាហ្វេឡាយគី ស្ថិតក្នុងភូមិស្លាបតាអោន ឃុំ ស្រុកកំពង់ត្រាច ខេត្តកំពត ៕ ប្រភព Chbarmon Times

