សម្រស់កូនខ្មែរពិតៗ ស្រស់ស្អាតណាស់ តារាសម្តែង នី មុន្នីនាថ ក្នុងឈុតអប្សរា ថតនៅមុខប្រាសាទអង្គរវត្តដើម្បី​ផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកតាមរយៈរាំរបាំអប្សរា
Heang
-

តារាសម្តែងទឹកភ្នែកកញ្ញា នី មុន្នីនាថ កំពុងតែមមាញឹកក្នុងការងារសិល្បៈជាបន្តបន្ទាប់និងទទួលបានការគាំទ្រខ្លាំង មិនតែប៉ុណ្ណោះអ្វីដែលគួរឲ្យចាប់អារម្មណ៏នោះបច្ចុប្បន្ននាងមានសម្រស់កាន់តែស្រស់ស្អាតជាងមុនទៀត។

យ៉ាងណាមិញអ្វីដែលគួរឲ្យនៅកាលពីពេលថ្មីៗនេះតារាសម្តែង នី មុន្នីនាថ បានធ្វើឲ្យមហាជនអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនាងបាន បង្ហាញសម្រស់របស់នាងនៅក្នុងឈុត អប្សរា ថតនៅមុខប្រាសាទអង្គរវត្តដើម្បី​ផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកតាមរយៈរាំរបាំអប្សរានៅចំពេលសមរាត្រីថ្ងៃទី ២១ ខែមិនា ឆ្នាំ២០២៥។

មិនត្រឹមតែប៉ុណ្ណោះ តារាសម្តែង នី មុន្នីនាថ បានថ្លែងអំណរគុណដល់ឯកឧត្តមហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដូច្នេះថា ៖ «នាងខ្ញុំ នី មុនីនាថ សូមថ្លែងអំណរគុណចំពោះ ឯកឧត្តមហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍សំរាប់ការចែករំលែកវីដេអូរបស់នាងខ្ញុំក្នុងសកម្មភាព​ផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកតាមរយៈរាំរបាំអប្សរានៅចំពេលសមរាត្រីថ្ងៃទី ២១ ខែមិនា ឆ្នាំ២០២៥។

វីដេអូនេះគ្រាន់តែជាវីដេអូ trailer ប៉ុណ្ណោះ។ សំរាប់ វីដេអូពេញអំពីការរាំរបាំអប្សរានៅចំពេលសមរាត្រី ដើម្បីផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក នាងខ្ញុំនឹងផុសក្នុងយប់នេះ។ សូមចាំតាមដានទាំងអស់គ្នា!!! សូមអរគុណដោយក្តីស្រលាញ់ពីនាងខ្ញុំ  នី មុនីនាថ» ៕ សូមទស្សនារូបភាពខាងក្រោម៖