ភរិយាតារាចម្រៀង កែវ វាសនា បង្ហាញការយល់ស្រប ចំពោះដំណោះស្រាយ ការបែងចែកពេលវេលា មើលថែកូនរបស់លោក ឌួង ឆាយ ...
Heang
-

លោក ឌួង ឆាយ នៅកាលពីថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២៥ កន្លងទៅម្សិលមិញនេះបានបង្ហោះសារទៅកាន់អតីតភរិយារបស់លោក ដូច្នេះថា ៖ «ម៉ាត់ណាម៉ាត់នឹង មកចាំតាំងពីថ្ងៃ អត់ឃើញអតីតខ្ញុំមកទេ។ ខ្ញុំចេញទៅផ្ទះវិញហើយ។ បើពិតជាអានិតស្រលាញ់កូនៗពិតប្រាកដមែនមក អដក មកដើម្បីបែងចែកពេលវេលាមើលថែកូនៗអោយស្មើភាពគ្នា។ ខ្ញុំបានដាក់ជំរើសសូមអោយកូនៗទៅមកទាំង 3 នាក់ 1 សប្តាហ៍ម្នាក់ជាជំរើសល្អបំផុតដែលខ្ញុំតែងតែស្នើសុំបន្ថែមកន្លងមក។ សង្ឃឹមថាអ្នកនឹងយល់អានិតកូនៗបញ្ចប់បញ្ហារឿងកូនៗ រឿងប្តឹងរឹបអុសដីខ្ញុំដើម្បីជំរិតទារលុយខ្ញុំ 500,000$ បន្ថែមនោះចាំធ្វើតាមច្បាប់ដូចអ្នកនិយាយ រឺ តាមក្រោយពេលអ្នកចង់បានទៀតក៏បានដែរ។ បើអ្នកស្រលាញ់កូនៗពិតសូមអ្នកមកហើយឈប់ចង់ឈ្នះខ្ញុំ ពីព្រោះខ្ញុំចាញ់រហូតហើយ ឌួង ឆាយ » ។ 

ទន្ទឹមគ្នានេះក្រោយឃើញលោក ឌួង ឆាយ បង្ហោះសារបែបនេះ ស្រាប់តែភរិយាតារាចម្រៀង កែវ វាសនា អ្នកនាង លឹម សុគន្ធារី បានបង្ហាញពាក្យក្នុងចិត្តតាមរយៈការសរសេរសារបង្ហោះនៅលើហ្វេសប៊ុកដូច្នេះថា ៖« ខ្ញុំសូមស៊ែរគាត់ជាលើកទីមួយហើយក៍គាំទ្រគាត់សម្រេចបែបនឹងដែរ កូនត្រូវការភាពកក់ក្តៅទាំងម្តាយទាំងឪពុកមិនអាចខ្វះមួយណាបាន ជាប៉ាម៉ាក់បើស្រលាញ់កូនមែនពិតទម្លាក់ម្នាក់តិចបើកចិត្តអោយទូលាយ ព្រោះពេលវេលាដើលឿនណាស់ចែកគ្នាមើលទៅអោយកូនៗកាន់តែមានភាពកក់ក្តៅវិញផង បើនៅតែចង់ចាញ់ឈ្នះគ្នាអ្នករងគ្រោះគឺកូនៗទេ បើអាចឈប់គុំគួនគ្នាឈប់ខឹងស្អប់គ្នាយកគ្នាជាមិត្តយូៗជួបជុំគ្នាម្តងជាមួយកូនៗកាន់តែល្អ ព្រោះខ្ញុំមើលអោយស្មើភាពគាត់ជាឪពុកក៍ស្រលាញ់កូនខ្លាំង ឯគាត់ជាម្តាយក៍លះបង់ឈាមស្រស់ដើម្បីកូនៗក៍ស្រលាញ់កូនដូចគ្នា កុំដើម្បីតែចង់ចាញ់ឈ្នះគ្នាធ្វើអោយផ្លូវចិត្តកូនកាន់តែឌិតដាមរឿងមិនល្អជាច្រើនព្រោះយូឆ្នាំដែរហើយល្មមចប់ទៅទើបមិនខាតពេលទាំងសងខាង យកពេលល្អៗអារម្មណ៍ល្អៗរកលុយដើម្បីអនាគត់កូនៗនិងមើលថែកូនកូនៗទាំងអស់គ្នាគឺល្អបំផុត» ៕