ភ្នំពេញ៖ ជនល្មោភកាមម្នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃឃាត់ខ្លួន រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីទើបតែអាយុ៦ឆ្នាំម្នាក់បានសម្រេច រួចរត់គេចខ្លួនបានរយះពេល៥ថ្ងៃ ។


គួររំលឹកផងដែរថា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២១ ខែមីនាឆ្នាំ២០២៥ ស្ថិតនៅចំនុចភូមិ ១៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយស្រ្តីជាម្តាយក្មេងរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះត្រូវជាកូនបានសុំរូបគាត់ មកលេងនៅផ្ទះម្តាយមីង ក្រោយមកក្មេងស្រីរូបនោះក៏បានមកឈរលេង នៅមុខបន្ទប់ មួយសន្ទុះក្រោយមកស្រាប់តែមានបុរសជនល្មោមកាមមិនស្គាល់មុខម្នាក់បានមកលួងលោមក្មេងរងគ្រោះខាងលើដំបូងក្មេងមិនព្រមទៅតាមនោះទេ លុះបន្ទាប់មកទៀតក៏ចូលជនល្មោបកាមខាងលើចូលទៅទាញដៃក្មេងស្រី រួចធ្វើសកម្មភាពចាប់រំលោបបានសម្រេចតែម្តង។


ក្រោយពីរំលោភជនសង្ស័យខាងលើបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង រីឯក្មេងរងគ្រោះវិញបានរងរបួសត្រង់ប្រដាប់ភេទត្រូវបានក្រុមគ្រួសារដឹកយកទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីព្យាបាល។ ក្រោយមកទៀតស្ត្រីជាម្ដាយក៏បានទៅប៉ុស្តិ៍នគរបាលសង្កាត់ស្រះចកដើម្បីធ្វើការដាក់ពាក្យបណ្ដឹងសូមឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។ លុះរហូតដល់នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចឃាត់ខ្លួនជនល្មោមកាមខាងលើបាន។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួននិងបញ្ជូនទៅកាន់នាយកដ្ឋាននៃក្រសួងមហាផ្ទៃដើម្បីធ្វើការសាកសួរបន្ដទៅតាមនិតិវីធី ៕ដោយ៖ ជីម ភារ៉ា
