ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយថា លោក Chirst និងគូដណ្តឹងគឺជា VDO Creator ដ៏ល្បីឈ្មោះម្នាក់ដែលស្រឡាញ់ចូលចិត្តប្រទេសកម្ពុជាខ្លាំងណាស់ លោកតែងតែជួយបង្ហោះផ្សព្វផ្សាយរឿងល្អៗនៅក្នុងប្រទេសកម្ពុជា ជាច្រើនដើម្បីទាក់ទាញអោយភ្ញៀវទេសចរណ៍ជាច្រើនទៀតធ្វើដំណើរមកទស្សនានៅក្នុងប្រទេសមួយនេះផងដែរ ។



យ៉ាងណាមិញអ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះគឺ លោក Chirst និងគូដណ្តឹង (ជា VDO Creator #travelwithchris) ទើបតែបញ្ចេញវីដេអូជួយសាងសង់បន្ទប់កុំព្យទ័រ និងបំពាក់កុំព្យូទ័រទំនើប នៅសាលារៀនមួយកន្លែងសម្រាប់សិស្សានុសិស្សកម្ពុជា ដែលស្ថិតនៅស្រុងបាគង ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ គឺក្រោយ ៣ថ្ងៃដែលលោកជួបករណីចោរឆក់ នៅភ្នំពេញ (១៥ មីនា ២០២៥)។ ដូច្នេះសូមបងប្អូនទាំងអស់គ្នា ចូលរួមលុបបំបាត់ករណីឆក់ប្លន់នានា ជាពិសេសគឺចូលរួមថែរក្សានូវតម្លៃសុខសន្តិភាព ដែលមានស្រាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេសឲ្យបានកាន់តែច្រើនបំផុត តាមដែលអាចធ្វើទៅបាន៕








