អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យលោក ឌួង ឆាយ ឆាប់ប្រគល់កូនស្រីឈ្មោះ ឌួង រាជនីគុជ ទៅអោយអ្នកនាង ដេត ម៉ាលីណា ដែលត្រូវជាម្តាយ...
Heang
-

អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឈ្មោះ ឌួង ឧត្តមឆវិន (ហៅ ឌួង ឆាយ) ភេទប្រុស សញ្ជាតិខ្មែរ ត្រូវធ្វើការអនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីឈ្មោះ ឌួង រាជនីគុជ ភេទស្រី កើតថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ឱ្យទៅឈ្មោះ ដេត ម៉ាលីណា ភេទស្រី សញ្ជាតិខ្មែរ ដែលត្រូវជាម្តាយ និងជាម្ចាស់បំណុលនៃការអនុវត្ត ឬប្រគល់ឱ្យមក អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ តាមអំណាចនៃដីកាសម្រេច ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានឆាប់រហ័សក្នុងរយៈពេល៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពី ថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ដប់ប្រាំពីរ និងសូន្យនាទី ជាកំហិត។

សូមរំលឹកផងដែរថានៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះរឿងរ៉ាវនៅក្នុងគ្រួសាររបស់លោក ឌួង ឆាយ ជាមួយនិងអតីតភរិយារបស់លោកអ្នកនាង ដេត ម៉ាលីណា មានការផ្ទុះកក្រើកជាខ្លាំងក្រោយអ្នកទាំងពីរបង្ហោះសារឆ្លើយឆ្លងគ្នាទៅវិញទៅមកជាហូរហែ ក្រោមហេតុផលចង់បានកូនទៅរស់នៅជាមួយរាងៗខ្លួន បន្ទាប់ពីអ្នកទាំងពីរបានចែកផ្លូវគ្នាដាច់ស្រេចតាមផ្លូវច្បាប់ ៕