រំភើបជំនួស ! ម្តាយកូនភ្លោះទាំងបី បានចុះកុងត្រាការងារជាមួយ អ្នកលក់អនឡាញដ៏ល្បីឈ្មោះ ស្រីណៃ ហើយចំណែកសម្រស់វិញស្អាតមិនចាញ់តារាទេ
Heang
-

ពិតណាស់ដូចដែលប្រិយមិត្តបានដឹងហើយថាពេលនេះម្តាយរបស់កូនភ្លោះទាំង៣ ដែលមានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុង ភូមិអន្លង់គគីរ ស្រុកទឹកឈូ ខេត្តកំពត ។ ដោយពេលនេះប្អូនស្រីបានមកដល់ផ្ទះរបស់អ្នកលក់អនឡាញដ៏ល្បីឈ្មោះម្នាក់គឺ ស្រីណៃ ដើម្បីធ្វើកិច្ចកុងត្រាធ្វើការជាមួយគ្នាផងដែរ ។ 

យ៉ាងណាមិញម្តាយរបស់កូនភ្លោះទាំងបីត្រូវបានគេដឹងថាមានទីលំនៅស្ថិតនៅក្នុងភូមិអន្លង់គគីរ ស្រុកទឹកឈូ ខេត្តកំពត បច្ចុប្បន្នគ្រួសារមានភាពលំបាកខ្លាំងណាស់ រកព្រឹកខ្វះល្ងាចហើយមានកូនភ្លោះចំនួន៣នាក់ត្រូវរាប់រងថែមទៀតផង ។ បន្ទាប់ពីឃើញបែបនេះដោយក្តីអាណិត អ្នកលក់អនឡាញ ស្រីណៃ បានចុះទៅដល់ផ្ទះប្អូនស្រីផ្ទាល់ដោយឃើញជីវភាពពិតជាលំបាកខ្លាំងមែន ពេលនេះអ្នកលក់អនឡាញ ស្រីណៃ បានហៅប្តីប្រពន្ធអ្នកទាំងពីរមកភ្នំពេញដើម្បីទទួលបានឳកាសការងារពីក្រុមហ៊ុន របស់ស្រីណៃ ផ្ទាល់ផងដែរ ។ 

ទន្ទឹមគ្នានេះដែរអ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះគឺក្រោយពេលតែងខ្លួនផាត់មុខមាត់រួច ឃើញថាសម្រស់របស់ម្តាយកូនភ្លោះទាំងបី ពិតជាស្រស់ស្អាតខ្លាំងមិនធម្មតាសូម្បីតែស្រី ណៃ ផ្ទាល់ក៏លាន់មាត់ថា Woww ដែរសឹងតែមិនគួរឲ្យជឿផាត់មុខមាត់តែបន្តិចបន្តួចសោះ ម្តាយកូនភ្លោះទាំងបីស្រស់ស្អាតខ្លាំងដល់ម្លឹង មិនត្រឹមតែស្អាតនោះទេប្អូនស្រីក៏មានសមត្ថភាពថែមទៀតផង ដោយសារតែបែបនេះហើយទើប ស្រីណៃ ជ្រើសយកប្អូនស្រីធ្វើជា BA ផលិតផលរបស់នាងផងដែរ ៕