សម្តេចតេជោ ហ៊ុន សែន ៖ «បើទោះជាខ្ញុំកំពុងប្រឈមជាមួយនឹងការបាត់បង់បងប្រុសជាទីគោរពស្រឡាញ់នាពេលដ៏ខ្លីខាងមុខនេះក្តី តែខ្ញុំបានទទួលព័ត៌មានថាភរិយាខ្ញុំបានធូរស្រាល»
សារពីសម្តេចតេជោ ហ៊ុន សែន ៖ « បើទោះជាខ្ញុំកំពុងប្រឈមជាមួយនឹងការបាត់បង់បងប្រុសជាទីគោរពស្រឡាញ់នាពេលដ៏ខ្លីខាងមុខនេះក្តី តែខ្ញុំបានទទួលព័ត៌មានថាភរិយាខ្ញុំបានធូរស្រាល។
ព្រិកមិញគ្រូពេទ្យបានឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារនិងត្រឡប់ទៅកាន់មន្ទីរពេទ្យវិញនៅថ្ងៃទី២៩មីនាដើម្បីពិនិត្យសាជាថ្មី។
យោងលើពេលវេលានេះខ្ញុំគិតថាបើទោះភរិយាខ្ញុំត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យត្រឡប់មកប្រទេសវិញថ្ងៃ២៩ឬ៣០មីនាក៏គាត់មិនអាចមកទាន់ដង្ហើមចុងក្រោយរបស់បងប្រុសខ្ញុំដែលអាចនឹងលាចាកលោកនៅយប់ថ្ងៃទី២៧ឈានចូលថ្ងៃ២៨ស្អែកនេះបានដែរ(ព័ត៌មានប៉ានស្មានរបស់គ្រូពេទ្យដែលព្យាបាលបងប្រុសខ្ញុំ)។ តែទោះយ៉ាងណាក៏ខ្ញុំបានបន្ថយការលំបាកលើរឿងពីរក្នុងពេលតែមួយដូចពីម្សុិលមិញ។ » ៕










ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។