OG Golden ហៅ ម៉ៃ សុគន្ធ «អាក្រពិតមុខវៀច» ស្រាប់តែ ម៉ៃ សុគន្ធ ទ្រាំមិនបានក៏ចេញមកប្រលះវិញបែបនេះ...
Heang
-

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកបន្ទាប់ពីមានការប៉ះពាក្យសម្តីគ្នារវាងលោក ម៉ៃ សុគន្ធ ជាមួយនិងតារារ៉េបទើបរះ OG Golden ដែលជាម្ចាស់ពាននៅក្នុងកម្មវិធី RapperFighter ផងដែរ ។

យ៉ាងណាមិញបន្ទាប់ពីលោក ម៉ៃ សុគន្ធ បង្ហោះសារជាប់ៗគ្នាដូច្នេះថា ៖« Rapper ទើបរះ ប្រឹងរះតិច ប្រយ័ត្នលិចទៅវិញ ធ្វើជាមនុស្ស កុំភ្លេចកំណើតណា (ចរឹកវិញ 10កុងទីណ័រ ថែម5ស្បោងទៀតពួកម៉ាកកំសត់កម្រវា ក៏វាមិនរាប់ ដែរ )ម៉ាអាRapper តោងគ្រូល្បី» ។ បន្ទាប់មកលោក ម៉ៃ សុគន្ធ បានបង្ហោះបន្ថែមទៀតថា ៖ «ហេRapperល្បី ជំពាក់លុយពួកម៉ាក កាលសង ? គ្នាអត់ល្បីដូច Ah ភ្លេចកំណើតឯង ទេ ចឹង គេ ឆាតទៅ សុំលុយដែលខ្ចី Seen Chat ផង » ។

បន្ទាប់ពីបានឃើញលោក ម៉ៃ សុគន្ធ បង្ហោះសារឌឺដងបែបនេះហើយ ស្រាប់តែខាង OG Golden បានបង្ហោះតបទៅកាន់លោក ម៉ៃ សុគន្ធ វិញយ៉ាងដូច្នេះថា ៖« អាក្រពិតមុខវៀច » ភ្លាមនោះបានធ្វើឲ្យលោក ម៉ៃ សុគន្ធ ទ្រាំមិនបានក៏ពោលពាក្យបែបនេះដាក់ OG Golden វិញថា ៖« The សម្តីក្មេងល្អ….ពូអាចធ្វើឪក្មួយបានណា តែក៏ ជូនពរអោយដើរលើវិថីសិល្បៈនេះ ល្បីអោយបានយូរ ណា សូមអោយចាស់ទៅ មានទ្រព្យជាប់ខ្លួន បានពាក់កណ្តាលពូ ទៅណាក្មួយ ក្រពិតក៏ក្រពិតចុះ កុំតែជាមនុស្សសុីបាយ បោ.-កឆ្នាំងទៅ ជាពិសេស ស្បែកមុខក្រាស់ ជំពាក់លុយមិត្តមិនសងទៅ Ah Rapper កំពូលល្បីប្រហោងក្នុង » ៕