ដកស្រង់ព័ត៌មាន ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ យោងតាមការចុះផ្សាយសារព័ត៌មាន The Nation Thailand៖ វិទ្យាស្ថានកោសល្យវិច្ច័យកណ្តាលនៃប៉ូលីសថៃបានប្រកាសថ្ងៃព្រហស្បតិ៍នេះថាជនរងគ្រោះចំនួន 33 នាក់ពីការដួលរលំអគារការិយាល័យសវនកម្មរដ្ឋ (SAO) ត្រូវបានកំណត់អត្តសញ្ញាណវិជ្ជមានក្នុងនោះ ២២នាក់ជាជនជាតិថៃ ១០នាក់ជាជនជាតិមីយ៉ាន់ម៉ា និងម្នាក់ជាជនជាតិខ្មែរ ។

គិតត្រឹមថ្ងៃទី១៧ មេសានេះ យោងប្រភពដដែលដកស្រង់ពីរដ្ឋបាលក្រុងបាងកក (BMA) បានរាយការណ៍ថា ជនរងគ្រោះសរុបចំនួន 103 នាក់ពីឧបទ្ទវហេតុនេះ។ ក្នុងនោះមានមនុស្ស៤៤នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់៩នាក់បានរងរបួសនិង៥០នាក់ទៀតបាត់ខ្លួន ដោយសារគ្រោះរញ្ជួយដី បណ្តាលឲ្យបាល់រំលំអគារ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
សង់ត្រាល់នៅតែបន្តតាមដាន ស្ថានភាពពលករខ្មែរ រងគ្រោះទាក់ទងនឹងករណីរញ្ជួយដីបាក់រលំអគារ នៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥៕



ប្រភព៖ The Nation Thailand
រូបភាព៖ The Nation