ថៃ ៖ សារព័ត៍មានថៃបានចុះផ្សាយថា នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra មានជំងឺ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីយប់មិញ បន្ទាប់ពីត្រឡប់ពីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ត្រូវបានគេរកឃើញថាមានគ្រុនក្តៅខ្លាំង។ យ៉ាងណាមិញស្វាមុីរបស់លោកជំទាវបានបង្ហោះក្នុងIG ហើយ ដោយសារគាត់ធ្វើការអត់ដេកអត់ពួន ហួសកំលាំងគាត់ បើគិតទៅតាំងពីរញ្ជួយដីនៅថៃ មក ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Jirayu Huangsab បាននិយាយកាលនៅថ្ងៃសុក្រនេះថា នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុងបាងកកកាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកើតមានគ្រុនក្តៅយ៉ាងខ្លាំងដែលមិនធ្លាប់មាននៅពេលត្រឡប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីមកកាន់ប្រទេសកម្ពុជា។ មិនមានព័ត៌មានលម្អិតបន្ថែមទៀតទេ ប៉ុន្តែស្វាមុីរបស់ លោកស្រីPaetongtarn គឺលោក Pitaka Suksawat បានបង្ហោះលើ IG រូប PM លើគ្រែក្នុងមន្ទីរពេទ្យ៕ សម្រួលដោយ ៖ Aplus Tripz
