ដូចដែលប្រិយមិត្តពុកម៉ែបងប្អូនបានជ្រាបហើយថា ពេលនេះមហាជនកំពុងដាក់ការចាប់អារម្មណ៍ជាខ្លាំងទៅលើរឿងរ៉ាវផ្ទាល់ខ្លួនរបស់ តារាចម្រៀងស្រីសម្លេងផ្អែម អ្នកនាង មាស សុខសោភា ក្រោយនាងបានចេញមកបើកបង្ហាញប្រាប់មហាជនអ្នកគាំទ្រថា ពេលនេះនាងជាមួយនិងស្វាមីបានចែកផ្លូវគ្នាហើយ ក្រោយមានរឿងរកាំរកូសជាច្រើនបានកើតឡើងជាបន្តបន្ទាប់រស់នៅមិនយល់ចិត្តគ្នា ហើយជាពិសេសនោះគឺ រឿងជំនឿតែម្តង។


យ៉ាងណាមិញបន្ទាប់ពីបានឃើញ មាស សុខសោភា ទម្លាយរឿងទាំំំងនេះហើយ ឃើញថាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះផ្ទុះការវែកញ៉ែកជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមទាំំងអ្នកគាំទ្រ និងមិត្តរួមអាជីពរបស់នាងដោយក្នុងនោះមានទាំងការរិះគន់និងការលើកទឹកចិត្តផងដែរ ។


ទន្ទឹមគ្នានេះដែរបន្ទាប់ពីឃើញមួយរយៈពេលចុងក្រោយនេះមានមហាជនចាប់អារម្មណ៍ពីបញ្ហារបស់ខ្លួនជាច្រើនដោយអមមកជាមួយនិងពាក្យរិះគន់ខ្លះៗថានាង «ជឿងប់និងជំំនឿ និងអ្នកខ្លះថា នាងបែកធម៍» ទើបគ្រួសារឈានដល់ការបែកបាក់ស្រាប់តែនៅមុននេះបន្តិច មាស សុខសោភា បានចេញវិដេអូបកស្រាយមួយឃ្លីបបន្ថែមទៀតផងដែរ។ ចង់ដឹងថានៅក្នុងវិដេអូនោះមានខ្លឹមសារយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា ៖