មន្រ្តីថៃម្នាក់នេះហើយដែលចេញមកគំរាមផ្តាច់ភ្លើង និងកាត់ផ្តាច់ Internet នៅកម្ពុជា ប៉ុន្តែពួកគេប្រហែលភ្លេចស្វែងយល់ និងស្រាវជ្រាវពីប្រភពនៃការផ្គត់ផ្គង់ភ្លើងរបស់កម្ពុជា។

ម្នាក់នេះមានឈ្មោះ Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេសថៃ និងជាអគ្គនាយក នៃនាយកដ្ឋានព័ត៌មាន (Foreign Ministry spokesman and director-general of the Department of Information) បានចេញមកគំរាមសារបែបនេះ ប្រហែលគិតថាកម្ពុជាភ័យមែន។
ជាការឆ្លើយតបចំពោះសារគំរាមមួយនេះ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតន: បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗ និងមួយៗថា នៅពេលនេះកម្ពុជាមានភាពម្ចាស់ការ និងឯករាជ្យលើការផ្គត់ផ្គង់ភ្លើងនៅទូទាំងប្រទេស មិនត្រូវការទាញភ្លើងពីថៃចូលក្នុងបណ្តាញជាតិនោះឡើយ។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងយ៉ាងដូច្នេះថា «ម៉ោងនេះ ថ្មើនេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរទេ គឺសូន្យ ហើយការមិនយកថាមពលអគ្គិសនីចូលបណ្តាញជាតិនៃប្រទេសទាំងពីរ ដោយសារ កម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់»។
សូមផ្តាំអ្នកនាំពាក្យក្រសួងការបរទេសថៃម្នាក់ផងថា មុនចេញសារគំរាម គួរស្វែងយល់ឲ្យបានខ្លាំងពីដំណើរការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងការរីកចំរើននៅក្នុងវិស័យនីមួយៗរបស់កម្ពុជាផង។
នៅពេលនេះ នៅម៉ោងនេះ ថៃមិនអាចមកក្រឡុកតាមចិត្តទាំងសេដ្ឋកិច្ច និងកម្លាំងនោះទេ កម្ពុជាអាចកំដរបានគ្រប់យុទ្ធសាស្រ្ត។
ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ហើយថា ជម្លោះព្រំដែនជាថៃ កម្ពុជាប្រើយុទ្ធសាស្រ្តធំៗទាំង៤គឺ កម្លាំងយោធា នយោបាយ ការទូត និងផ្លូវច្បាប់ (ប្តឹងទៅ ICJ)។


