អាជីវករជនជាតិថៃម្នាក់បា.ញ់.សម្លា.ប់ខ្លួន ក្រោយវិបត្តិធ្ងន់ធ្ងរដោយសារការបិទព្រំដែនជាមួយកម្ពុជា
Heang
-

(ថៃ)៖ សេចក្តីរាយការណ៍ពីមូលដ្ឋានព័ត៌មាននៅប្រទេសថៃ បានបញ្ជាក់ថា មានអាជីវករជនជាតិថៃម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន ដោយសារមិនអាចទប់ទល់នឹងវិបត្តិការហិរញ្ញវត្ថុ បន្ទាប់ពីការបិទច្រកព្រំដែនរវាងប្រទេសកម្ពុជា និងថៃ បានបន្តជាយូរមកនេះ។

ជនរងគ្រោះបានខ្ចីប្រាក់ជាច្រើន ដើម្បីទិញផលិតផល ពិសេសផ្លែឈើ និងអីវ៉ាន់ផ្សេងៗយកមកលក់នៅផ្សារខ្មែរជាប្រចាំ។ ទោះយ៉ាងណា ក្រោយពីការបិទច្រកព្រំដែន ការដឹកជញ្ជូនអីវ៉ាន់ត្រូវបានបញ្ឈប់ចោល ធ្វើឱ្យផលិតផលជាច្រើនផុតកំណត់ ហើយបាត់បង់ទាំងវិនិយោគ និងប្រាក់ចំណេញ។ បញ្ហាទាំងនេះ បាននាំឱ្យបុរសរងគ្រោះនោះមិនអាចសងបំណុលវិញបាន និងសម្រេចចិត្តបាញ់សម្លាប់ខ្លួនដោយសោកស្តាយ។

តាមការវិភាគពីអ្នកសង្កេតការណ៍ក្នុងតំបន់ ស្ថានភាពនេះត្រូវបានពាក់ព័ន្ធយ៉ាងខ្លាំងជាមួយនឹងវិធានការរឹតបន្តឹងព្រំដែន ដោយជំរុញពីក្រុមជាតិនិយមជ្រុលនិយម និងយោធាថៃ ដែលបានជំរុញស្ថានការណ៍ឲ្យកាន់តែតានតឹង។ មិនមែនតែបុរសម្នាក់នេះប៉ុណ្ណោះដែលរងផលប៉ះពាល់នោះទេ អាជីវករផ្សេងទៀតជាច្រើន និងម្ចាស់ចម្ការដែលផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារខ្មែរ ក៏កំពុងរងការរឹតត្បិត និងធ្លាក់ក្នុងវិបត្តិដូចគ្នា។

សូមចូលរួមសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះមរណភាពរបស់ជនរងគ្រោះ និងសូមអនុវត្តវិធានការយកចិត្តទុកដាក់បន្ថែមចំពោះការដោះស្រាយវិបត្តិមនុស្សធម៌ និងសេដ្ឋកិច្ចដែលកំពុងកើតឡើងនៅតំបន់ព្រំដែន។