គេមកហើយ ! ថៃទទួលការព្រមានពីរលកយក្សស៊ូណាមិនៅភាគខាងត្បូងនិងភាគខាងកេីតប្រទេស
(បាងកក)៖ នាយកដ្ឋានឧតុនិយមថៃបានព្រមានពីហានិភ័យដែលអាចកើតមានរលកយក្សស៊ូណាមិកេីតចេញពីការរញ្ជួយដីដ៏ធំមួយនៅប្រទេសហ្វីលីពីន ជាពិសេសនៅតំបន់ភាគខាងត្បូង និងភាគខាងកើតនៃតាមឈូងសមុទ្រថៃ។នេះបេីយោងតាមការចេញផ្សាយដោយការសែត The Nation។

ស្ថិតនៅភាគខាងលិចនៃប្រទេសហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូង ខ្សែបន្ទាត់ Fault Manila អាចនាំរលកយក្សស៊ូណាមិឆ្ពោះទៅភាគខាងត្បូងឆ្ពោះទៅហ្វីលីពីន និងចុះខ្សោយកម្លាំងមុនពេលមកដល់ថៃ ដោយអាចចូលទៅក្នុងឈូងសមុទ្រថៃ។ ចម្ងាយទៅឈូងសមុទ្រថៃ គឺប្រហែល ១ ៣០០-១ ៥០០គីឡូម៉ែត្រ ហើយពេលវេលាមកដល់នៃរលកយក្សស៊ូណាមិក្នុងប្រទេសថៃ អាចស្ថិតនៅចន្លោះពី ១ម៉ោងកន្លះទៅ ២ម៉ោង។ តំបន់ឆ្នេរថៃ ដែលអាចរងផលប៉ះពាល់រួមមាន ខេត្តឈុនបុរី សាមុតប្រាកាន ត្រាត និងរ៉ាយ៉ង៕ ប្រភព៖ Fresh News
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។