ដើម្បីដណ្តើមគ្រប់គ្រង «វត្តកែវគិរីស្វារៈ» និងទីតាំងភូមិសាស្ត្រសំខាន់ទាំងនេះ ថៃបានសម្រុកវាយប្រហារខ្លាំង ចាប់តាំងពីម៉ោង៣ និង១០នាទី រំលងអាធ្រាតុ រហូតដល់ម៉ោង ៥ ព្រឹកនេះ...
Heang
-

យោងតាមការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងការពារជាតិ​ នៅព្រឹកនេះបានឲ្យដឹងថា ៖ ដើម្បីដណ្តើមគ្រប់គ្រង «វត្តកែវគិរីស្វារៈ» និងដើម្បីបង្កើនសមរភូមិនៅជប់គគីរ ថ្មដូន ថៃ បានវាយប្រហារ ជប់គគីរ ថ្មដូន វាលឥន្ទ្រី ​៥មករា តាថាវ អានសេះ និងសម្រុកវាយប្រហារខ្លាំង នៅ៥​មករា ចាប់តាំងពីម៉ោង៣ និង១០នាទី រំលងអាធ្រាតុ រហូតដល់ម៉ោង ៥ និង៧នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ប៉ុន្តែកងកម្លាំងកម្ពុជា នៅឈរជើងយ៉ាងរឹងមាំ តស៊ូ ប្តូរជីវិត មិនញញើតនឹងការឈ្លានពានរបស់សត្រូវថៃឡើយ៕