សូមប្រុងប្រយ័ត្នទាំងអស់គ្នា... ក្មេងប្រុសម្នាក់ ជិះម៉ូតូភ្លេចវាត់ជន្ទល់ បណ្តាលអោយដួលរងរបួសយ៉ាងធ្ងន់ធ្ងរ....
-

កោះកុង៖ ក្មេងប្រុសម្នាក់ជិះម៉ូតូមិនបានលើកជន្ទល់ម៉ូតូ អោយបានត្រឹមត្រូវ ក៏បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុច ភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង​ កាលពីថ្ងៃទី១៩ មេសា ២០១៨។

ជនរងគ្រោះមានឈ្មោះ ហេង លាងហេង ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយ ចំណែកម៉ូតូជនរងគ្រោះត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានរួចរាល់ហើយ៕
ដោយ៖ ពិរក្ស