ឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ លោកអ្នកពិតជាសរសេើរ ពីអ្នកមានគុណម្នាក់នេះមិនដាច់ពីមាត់...ចង់ប្រាប់ថា ភាគកក់ក្តៅតែម្យ៉ាងគត់ដែលកូនគ្រប់រូបចង់បានពីអ្នក
ពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង យុគ ចិន្តា ព្រមជាមួយនិងកូនស្រីជាទីស្រលាញ់ បានបង្ហោះរូបភាពយ៉ាងស្រស់ស្អាត នៅប្រទេសក្រៅ ព្រមជាមួយនិងការសប្បាយរីករាយរកអ្វីមកថ្លែងមិនបាន ដោយទាំងនេះគឺចេញពីទឹកចិត្តអ្នកម្តាយ ដែលចង់ផ្តល់អោយកូនគ្រប់រូប មិនថាពេលណា កន្លែងណា មនុស្សនេះតែម្នាក់គត់ដែលអ្នកនាង យុគ ចិន្តាចង់ផ្តល់អោយ ជារៀងរហូតទៅ។
ការបង្កើតភាពស្និទ្ធស្នាល និងភាពកក់ក្តៅ គឺជាអ្វីដែលកូនគ្រប់រូបត្រូវការ មិនថាពេលណា ទីណា ចង់ប្រាប់ទៅអ្នកមានគុណទាំងអស់ថា មិនមែនលុយតែម្យ៉ាងនោះទេ ដែលធ្វើអោយកូនសប្បាយចិត្តរីករាយនោះ តែភាពកក់ក្តៅចេញពីលោកទាំងពីរទៅវិញទេ ដែលធ្វើកូនម្នាក់នេះមានក្តីសុខពិត ចង់ប្រាប់ទៅម៉ាក់ថា កូនស្រលាញ់លោកណា៕ ដោយ៖ និមល
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។