ផ្លែ​ស្រកានាគ ​​អត្ថប្រយោជន៍ដ៏សម្បើមដល់សុខភាព​
ណារ៉ា
-

ផ្លែស្រកានាគ​​ត្រូវ​ ​អ្នកជំនាញ​អះអាងថា ផ្ទុក​សារធាតុចិញ្ចឹម​រាងកាយ​មិន​ចាញ់​ផ្លែឈើ​ផ្សេងៗ​ឡើយ ។ ក្រៅពី​វីតាមីន វា​ក៏​សម្បូរ​ដោយសារ​ធាតុ​រ៉ែ​ផងដែរ ហើយផ្តល់​អត្ថប្រយោជន៍​សុខភាព​យ៉ាងសម្បើមដូចខាងក្រោម​ ៖

១-​​សំបូរទៅដោយ​សមាសធាតុ​ប្រឆាំង​អុកស៊ីដកម្ម ​ជួយ​ឱ្យ​រាងកាយ​កម្ចាត់​រ៉ាឌីកាល់​សេរី​ក៏ដូចជា ធាតុ​ដែលនាំឱ្យ​កើត​មហារីក ។
២-​ជួយ​ទប់ស្កាត់​​ការវិវត្តិនៃស្បែក៖ ​ ទទួលទាន​ផ្លែឈើ​នេះ​នឹង​ជួយ​ឱ្យ​ស្បែក​តឹង​ណែន ក្មេង​ជាង​វ័យ​និង​មាន​សុខ​ភាពល្អ ។ វិធី​មួយទៀត គេ​អាចយ​កវា​ទៅ​បិទ​លើ​ស្បែ​កមុខ ទុកចោល​១៥-២០​នាទី ទើប​លាងជម្រះ​ដោយ​ទឹក​ធម្មតា ។​
៣-​ជួយ​ឱ្យ​សុខភាព​បេះដូង​ល្អប្រសើរ​ ៖ ​ផ្លែ​ស្រកានាគ​គឺជា​ជម្រើស​ល្អ​មួយ វា​ជួយ​កែលំអ​សុខភាព​បេះដូង ដោយ​បញ្ចុះ​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ តែ​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ។​
៤-​ជួយ​គ្រប់គ្រង​ និង​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម ព្រមទាំង ធ្វើឱ្យ​ល្អប្រសើរ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ៖ ​ជា​ប្រភព​ដែល​សម្បូរបែប​ដោយសារ​ធាតុ​សរសៃ​នាំឱ្យ​ផ្លែឈើ​មួយ​ប្រភេទ​នេះ មានលទ្ធភាព​ជួយ​ធ្វើឱ្យមាន​លំនឹង​កម្រិត​ស្ករ​ក្នុង​ឈាម និង​ព្រមទាំង​កែលំអ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ។​
៥-​ជួយ​ដល់​សុខភាព​ភ្នែក ៖ ​ស្រកានាគ​សម្បូរ​ច្រើន​ដោយ​វីតាមីន​A ដែលជា​ប្រភព​សំខាន់​ជួយ​ដល់​សុខភាព​ភ្នែក ៕ ​