ជួយស៊ែរទាំងអស់ ដើម្បីលើកទឹកចិត្តគាត់...លោក សា វង្ស បានប្រាប់ទៅកាន់ពិភពលោកថា ខ្ញុំនឹងយកពិការភាពធ្វើជាគន្លឹះដើម្បីអភិវឌ្ឍន៍ខ្លួន បើទោះបីជា...
ព្រោះតែខិតខំតស៊ូ របស់ សា វង្ស បានធ្វើអោយតារាកំប្លែង ដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជា នាយ ពែមី បានលើកឡើងថា "សូមជួយស៊ែរដើម្បីសំរេចបំណងរបស់ សា វង្សផង ថ្ងៃអនាគតគាត់ចង់ឃើញអ្នកពិការកាយសម្បទាទាំងឡាយ មានអាជីពរស់នៅដោយរីករាយ ដោយគ្មានការរើសអើង លោកបន្តថាសូមជួយធ្វើជាភ្នែកសំរាប់អ្នកពិការភ្នែក ធ្វើជាដៃដល់អ្នកពិការដៃ និង ធ្វើជាជើងសំរាប់អ្នកពិការជើងនោះសង្គមជាតិនិងគ្មានជនពិការ ខ្ញុំគាំទ្រសំដីនេះ ១០០% ចុះអ្នកវិញ?"។
ទោះបីកើតមកមានកាយសប្បទានមិនគ្រប់គ្រាន់ដូចមនុស្សធម្មតា តែ សា វង្ស មិនដែលចុះចាញ់និងព្រហ្មលិខិត អោយខ្លួនមកកើតលើទឹកដីមួយនេះទេ ខ្លួននិងយកភាពពិការមួយនេះ និងសមត្ថភាពដែលខ្លួនមាន ប្រឈមនិងរឿងគ្រប់យ៉ាងដែលវានឹងកើតមកខ្លួន មិនថា រឿងនោះធំ ឬតូច យ៉ាងណា សូមត្រឹមជាបងប្អូនកំរើសអើង ដោយប្អូនបានរៀបរាប់នៅខាងក្រោមនេះ៖ នៅលើលោកយើងនេះមានរឿងនិងអាថ៍កំបាំងច្រើនអនេក ហើយមនុស្សម្នាក៏មានចិត្ត និង ការតស៊ូខុសៗគ្នាដែរ ពិសេសមនុស្សម្នាក់ៗមានចំណុចពិសេសរៀងៗខ្លួន ដូចជាបុរសម្នាក់ឈ្មោះ សា វង្ស កើតក្នុងគ្រួសារកសិករមួយក្នុងខេត្តសៀមរាប ទោះពិការជើងទាំងពីរតែលោកនៅតែអាចបោះជំហ៊ានទៅមុខបាន ដោយពុះពារការសើចចំអករបស់ក្មេងដ៏ទៃខាងក្រោមនេះជាឃ្លារទាំង ៥ ដែលគាត់តែងតែទន្ទេញជាប់មាត់ និង ប្រតិបត្តិតាមដើម្បីចាកចេញផុតពីភាពអស់សង្ឃឹមនិងពិការភាព។ ១-កើតមកក្រលំបាកជីវិតមិនរីករាយទេ តែសប្បាយចិត្តជាមួយការតស៊ូ។ ២-អ្នកដ៏ទៃមើលងាយខ្ញុំពិការ តែខ្ញុំយកពិការភាពធ្វើជាគន្លឹះដើម្បីអភិវឌ្ឍន៍ខ្លួន។ ៣-ពិការរាង្គកាយ តែបេះដូងមិនពិការនោះទេ។ ៤-ពិការមិនមែនជាឧបសគ្គរារាំងមិនអោយខ្ញុំសំរេចគោលបណងរបស់ខ្ញុំឡើយ។ ៥-កុំមើលលើសភាពគួរអោយអាណិតរបស់ខ្ញុំ សូមក្រឡេកមើលលើសមត្ថភាពរបស់ខ្ញុំវិញ។ សព្វថ្ងៃនេះ សា វង្ស ជាបុគ្គលិកបំរើការនៅស្ថានីយ៍ទូរទស្សន៍មួយ ថ្ងៃអនាគតសា វង្ស ចង់ឃើញអ្នកពិការកាយសម្បទាទាំងឡាយ មានអាជីពរស់នៅដោយរីករាយ ដោយគ្មានការរើសអើង លោកបន្តថាសូមជួយធ្វើជាភ្នែកសំរាប់អ្នកពិការភ្នែក ធ្វើជាដៃដល់អ្នកពិការដៃ និង ធ្វើជាជើងសំរាប់អ្នកពិការជើងនោះសង្គមជាតិនិងគ្មានជនពិការ៕ មានវីដេអូ៖ ប្រភព៖ ncnkh និង Pek Mi CBS
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។