បុរសដែលមនុស្សស្រីគ្រប់គ្នាប្រាថ្នា ! មិនមែនជាមនុស្សប្រុសអ្នកមាន មិនមែនមនុស្សប្រុសសង្ហារ តែជាបុរសដែលយល់ចិត្តនាងបំផុតអាចធ្វើអោយនាងញញឹមបានគ្រប់ពេលវេលា
តាំងពីខ្ញំុមានទម្ងន់មកគាត់គិតច្រើនណាស់ គាត់តែងសួរខ្ញំុថា«បងអន់ណាស់មែនទេ??ទោះជាអូនមានទម្ងន់ពោះធំយ៉ាងនេះហើយតែបងគ្មានលទ្ធភាពអោយប្រពន្ធបងសោយសុខធ្វើជាលោកស្រីបាន បែរជាត្រូវនឿយហត់ជាមួយបងទៀត»សំដីចាក់ដោតមួយឃ្លានេះធ្វើអោយអូនស្រក់ទឹកភ្នែកមិនដឹងខ្លួនរាល់ពេលបងនិយាយ?បងដឹងអត់?លុយអាចអោយអូនសោយសុខប៉ុន្តែមិនមែនជាសុភមង្គលឡើយ មានតែទង្វើចេញពីចិត្តរបស់បងទេទើបជាក្តីសុខរបស់អូនពិតប្រគត់ រាល់ថ្ងៃការងារជាច្រើនបងហាមមិនអោយអូនធ្វើតែអូននៅតែលួចធ្វើពេលខ្លះបងខឹងអូន?បងថាអូនរឹងណាស់តែចិត្តអាណិតអូនចំពោះបងធំជាងអោយអូនទំរុនខ្ចិលនោះទៅទៀត? Credit: Malay Bebe
ផ្សាយឡើងវិញ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។