ភ្លើងឆេះរោងបាយយ៉ាងសន្ធោសន្ធៅអស់មួយខ្នងទាំងស្រុងនៅខណ្ឌដង្កោ ព្រោះតែទុស្សេកន្លែងដោតភ្លើង
រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះ រោងបាយ សង់ពីឈើប្រក់ស័ង្កសីមួយខ្នង បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានចេញរថយន្តពន្លត់អគ្គីភ័យចេញជួយពន្លត់ នៅវេលាម៉ោង០១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ស្ថិតភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះខាងលើមានឈ្មោះ តា ម៉ង់ និងយាយ ចិត្រ បានប្រាប់អោយដឹងថា មូលហេតុដែលនោះគឺឆ្លងចរន្តអគ្គិសនី កន្លែងដោតភ្លើង ទើបបណ្ដាលអោយឆាបឆេះ រោងបាយ ដែលសង់ពីឈើប្រក់ប្រក់ស័ង្កសី ទំហំ ៧ម៉ែត្រx៣ម៉ែត្រ និងសំភារៈផ្ទះបាយមួួយចំនួួន (មានគ្រែ ចំនួន២ និងចាន ឆ្នាំង -ល-) ខ្ទេចអស់ទាំងស្រុង តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតទេ គ្រាន់តែឆេះរោលជញ្ជាំងផ្ទះថ្មកម្ពស់ ៣ជាន់បន្តិចបន្តួចប៉ុណ្ណោះ។ លោក ព្រហ្ម យ៉ន ប្រធានការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ដឹងថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ០៣គ្រឿង ដោយរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យជំនួយរបស់ក្រុមហ៊ុនឯកជន ខ្មែរប៊ែវើរី ចំនួន ១គ្រឿង។ ហើយការអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យខាងលើនេះវិញ គឺប្រើពេលវេលាប្រហែលកន្លះម៉ោងប៉ុណ្ណោះ ក៏អាចបាញ់ពន្លត់ទៅវិញជាសន្ថាពរផងដែរ៕ ដោយ៖ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។