បងប្រុសៗបើបានទៅទីក្រុង ហូជីមិញ ប្រទេសវៀតណាម កុំភ្លេចទៅហាងកាត់សក់នេះណា..(មានវីដេអូ)
ហាងកាត់សក់មួយកន្លែងនៅក្នុងប្រទេស វៀតណាមកំពុងទទួលបានការចាប់អារម្មណ៍ និងមានភ្ញៀវចូលមកកាត់ពេញៗក្នុង១ថ្ងៃៗ ដោយសារតែមាននារីវ័យៗក្មេងស្លៀកសិចស៊ីដ៏ស្រស់ៗស្អាតចាំបម្រើ ហាងកាត់សក់មួយមានឈ្មោះថា “Loc Thien Y Beauty Salon” ស្ថិតនៅសង្កាត់លេខ១ ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ។ ហាងកាត់សក់មួយនេះ គឺមានសេវាកម្មអោយ អតិថិជនអាចជ្រើសរើសនារីក្មេងៗដែលខ្លួនពេញចិត្ត ដើម្បីមកផ្តល់សេវាកម្មឲ្យ បន្ទាប់មក នារីដែលត្រូវជ្រើសរើសនឹងនាំយកកន្សែងក្តៅឧណ្ហៗ ជូតសព្វលើផ្ទៃមុខរបស់អ្នក និងកក់សក់ ច្របាច់ដៃជើងយ៉ាងត្រជាក់ចិត្ត មិនត្រឹមតែប៉ុនិងហាងមួយនេះក៏ផ្តល់ជូននូវសេវាម៉ាស្សា និងស្ប៉ាផងដែរ ។សូមបញ្ជាក់ថា ហាងកាត់នេះ មិនមែនទទួលតែសំរាប់ប្រុសៗទេនោះ គឺអតិថិជនស្រីៗក៏អាចមកទទួលយកសេវាកម្មពិសេសៗរបស់ហាងបានផងដែរ ៕
https://www.youtube.com/watch?v=EklriIR7Ls8 ប្រភព៖ យូធូក
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។