នារីម្នាក់រងគ្រោះថ្នាក់ដោយសារតែឆ័ត្របាំង ពេលកំពុងមេឃភ្លៀង​ បណ្តាលអោយ...
-

ក្រុងព្រះសីហនុ៖ នារីស្រស់ស្អាតម្នាក់ ត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែធ្លាក់ពីលើម៉ូតូ បោកនឹងថ្នល់ ពេលកំពុងជិះម៉ូតូបាំងឆ័ត្រ ការពារភ្លៀងរលឹម ជាមួយបុរសម្នាក់ធ្វើការជាមួយគ្នា វេលាម៉ោង៣និង៣០នាទី រសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។

នារីរងគ្រោះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ហើយពេលនេះរូបនាងកំពុងត្រូវបានគេហៅរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យហើយ ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបន្តទៀតថា សង្ស័យថា ទំនងជាដោយសារកម្លាំងខ្យល់ឆត្រ័ទាញទម្លាក់ពីលើម៉ូតូ ហើយភ្លាមៗត្រូវបានមហាជន និងកម្មករអេតចាយម្នាក់ជួយដល់នាង។ ជនរងគ្រោះធ្វើការនៅហាងចិនមួយកន្លែង នៅម្តុំឧត្តុនិយម សង្កាត់លេខ៣​ ក្រុងព្រះសីហនុ៕
ដោយ៖ អាឆើត