លោក Tony Ja កាលល្បីរឿង “កែងឆេះជង្គង់ហោះ” និយាយថា ឲ្យគាំទ្រក្បាច់គុណបុរាណយើង តែឥឡូវគាត់ចូលភាពយន្ត “ហូលី​វូដ” ប្រកាសថាជាជនជាតិថៃ ហើយថែមទាំង...(មានវីដេអូ)
សីហា
-

Tony Jaa ឈ្មោះពិតហៅថា Thongdee Yeerum គ្រប់គ្នាស្គាល់គាត់ដំបូងក្នុងរឿងអ្នកប្រដាល់កែងឆេះជង្គង់ហោះ បានកើត និងធំធាត់ឡើងនៅតំបន់ជនបទមួយក្នុងខេត្តសុរិន្ទ។ តាមការពិតគាត់គឺជាជនជាតិភាគតិចគុយ មិនតែប៉ុណ្ណោះគាត់អាចនិយាយបានច្រើនភាសាដូចជាភាសាថៃ ខ្មែរលើ និងគុយបានយ៉ាងល្អ។ កាលពីគាត់នៅវ័យជំទង់ លោក Tony Jaa បានទស្សនាខ្សែភាពយន្តក្បាច់គុនចិនដែលសម្តែងដោយតារាសម្តែងល្បីៗដូចជាលី សៀវឡុង ឈិន ឡុង និង លី លានជា ជាដើម។ ដោយសារតែជក់ចិត្តដិតលើសិល្បះក្បាច់គុន និងចិត្តស្រលាញ់ផង ជាហេតុធ្វើឲ្យក្មេងប្រុសម្នាក់នេះសម្រេចចិត្តហាត់ក្បាច់គុនដោយខ្លួនឯង។ វាជារឿងមួយដែលមិនគួរឲ្យជឿសោះថាគាត់អាចហាត់តាមតារាសម្តែងក្បាច់គុនល្បីៗឈ្មោះទាំងនោះដោយខ្លួនឯងបន្ទាប់ពីមើលគេសម្តែង រួចយកទៅរៀនហ្វឹកហាត់ជាមួយមិត្តភក្តិរបស់លោក ឬរៀនហាត់នៅលើដីស្រែរបស់​ឪពុកតែម្នាក់ឯងប៉ុណ្ណោះ។

បញ្ជាក់ផងដែរថា កាលពីគាត់ទើបនឹងល្បីគាត់បាននិយាយថាគាត់គឺជាខ្មែរសុរិទ្ធ(មានវីឌីអូ) ហើយឲ្យជួយគាំទ្រគុនខ្មែរផង តែដល់ពេលឥឡូវបែរជានិយាយផ្សេងទៅវិញ។ តាមរយះខំមិនមួយដែលលោកបានខំមិន ជាភាសាអង់គ្លេសថា:I noticed some rather argumentative about the origin about Mouy. Guy Whether it is Mouy Thai, Mouy Boran, Khmer Boran, Or other Martial art. The important things is respect the art, and to respect each other. The origin is less important than philosophy. If you understand the philosophy and your spirit is really there than it belong to you and the origin is inside you. TJ
ដែលបកប្រែជាភាសាជាតិថា: ខ្ញុំបានកត់សម្គាល់ឃើញថាការឈ្លោះគ្នាអំពីរឿប្រភពនៃក្បាច់ប្រដាល់បូរាណ។ អ្នកទាំងអស់គ្នា ទោះបីជាប្រដាល់បូរាណថៃ ប្រដាល់បូរាណខ្មែរ ខ្មែរបូរាណ ឬក៏ល្បុង្គតោ ឬប្រដាល់ផ្សេងៗទៀតក៏ដោយ រឿងដែលសំខាន់គឺយើងទាំងអស់គ្នាត្រូវគោរពសិល្បះរបស់វា នឹង គោរពគ្នាទៅវិញទៅមក។ ប្រភពដើមមកពីណាគឺមិនសំខាន់ទេ អ្វីដែលសំខាន់នោះគឺទស្សនះវិទ្យារបស់យើង។ ប្រសិនបើអ្នកយល់នៅទស្សនះវិទ្យា ព្រលឹងរបស់អ្នកនឹងនៅទីនោះដូចគ្នាហើយវានឹងក្លាយជារបស់អ្នក ហើយប្រភពដើមមកពីណាគឺវាស្ថិននៅក្នុងចិត្តរបស់អ្នក។ ទស្សនាវីដេអូខាងក្រោម៖
[caption id="attachment_49063" align="aligncenter" width="187"]
***Sent to USR folder*** No caption sent in file. Filename is RV105b.JPG Processed: Wednesday, February 9, 2005 10:51:31 AM[/caption]