សារដាស់តឿនសតិអ្នកបើកបរពីលោក វិល្លាម «ជីវិតថ្លៃណាស់ កុំយកវាមកបោះចោលលេីផ្លូវថ្នល់...»
ណារ៉ា
-

ករណីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់ និងសង្វេគពន់ពេករវាងរថយន្ដ ឡិចស៊ីសបើកបុកជាមួយរថយន្ដដឹកប្រេងបណ្ដាលអោយឆេះស្លាប់មនុស្សចំនួន០៥នាក់កាលពីម្សិលមិញនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ធ្វើអោយមានការតក់ស្លុតយ៉ាងខ្លាំង ហើយវាក៏ជាមេរៀនមួយដែរសម្រាប់អ្នកបើកបរតាមដងផ្លូវដើម្បីបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ។

ក្នុងនោះដែរ លោក វិល្លាម អ្នកវិភាគសង្គមដ៏មានប្រជាប្រិយក្នុងបណ្ដាញសង្គមក៏បានផ្ញើរសារដាស់តឿនសតិអ្នកបើកបរគ្រប់រូបផងដែរថា៖ «រូបភាពនេះ អាចជាមេរៀនដ៏ល្អមួយអោយអ្នកក្រោយបានឃេីញនឹងហែកភ្នែកមេីលផង ថាជីវិតថ្លៃណាស់ កុំយកវាមកបោះចោលលេីផ្លូវថ្នល់បេីកបរយោគយល់អធ្យាស្រ័យគ្នាបន្តិចទៅ ។ ការបេីកបរព្រហេីន មិនគោរពច្បាប់មិនត្រឹមតែនាំទុក្ខដល់ខ្លួនឯងទេ វានាំទុក្ខដល់អ្នកដទៃមិនដឹងអីថែមទៀតផង»