សូមបងប្អូនមានការប្រុងប្រយ័ត្ន...កូនអ្នកស្រីទាំងពីររបស់អ្នក ស្រី ប៉ូនីតា ដាដេណា ពុលទឹកគោះ ដោយអ្នកស្រីបានបង្ហោះសារថា...ពិតមែនអត់? ខ្ញុំក៏ទិញឲ្យកូនខ្ញុំផឹកដែរ!!!ចប់ហើយចឹង
ភ្នំពេញ៖ កូនស្រីបង្កើតរបស់តារាសម្តែងជើងចាស់ ប៉ូនីតា ដាដេណា មានអាការៈ ក្អួតចង្អោរ និងខ្សោះអស់ពីប្រាណ បន្ទាប់ពីផឹកទឹកដោះម្យ៉ាង ដែលស្រ្តីជាម្តាយបានរៀបរាប់ថា "ជាផលិតផលក្លែងក្លាយ"។
អ្នកស្រីបានបន្តទៀតថា "ទឹកដោះគោនេះអាចក្លែងក្លាយ កូនៗ នាងខ្ញុំញុាំហើយ ឈឺក្បាលនឹងក្អួតពេញផ្ទះ"។ តួយ៉ាងពេលបច្ចុប្បន្ន ទាំងអាហារ ទាំងគ្រឿងកំពុងដែលបាននាំចូលមក សុទ្ធតែមានបញ្ហាដល់សុខភាព និងសុវត្ថិភាពប្រជាពលរដ្ឋ ដូចនេះ សូមបងប្អូនមេត្តាធ្វើការត្រួតពិនិត្យឲ្យបានច្បាស់ មុននឹងប្រើប្រាស់ នេះបើយោង គណនីហ្វេសប៊ុក របស់ អ្នកស្រី ប៉ូនីតា ដាដេណា "ម្ចាស់ទាយាទ ផ្កាព្រៃលំអងមាស" និងប្រភពពី "dara-news" និង "peypey.online" ក៏បានធ្វើការចុះផ្សាយពីផលិតផលមួយនេះ។ ប្រភព៖ peypey.online និង dara-news
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។