ជួយស៊ែរលើកទឹកចិត្តប្អូនស្រីម្នាក់មួយបានទេ... ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ត្រូវបានក្រសួងអប់រំយុវជននិងកីឡា អនុញ្ញាតអោយរៀនថ្នាក់ទី៤ ដោយសារតែ...
កំពង់ស្ពឺ៖ ក្មេងស្រីវ័យ៥ឆ្នាំ ត្រូវបានក្រសួងអប់រំយុវជននិងកីឡាខេត្តកំពង់ស្ពឺបង្ហាញភ្ជាប់ជាមួយលិខិតអនុញ្ញាតផ្លូវឲ្យឡើងទៅសិក្សានៅកម្រិតថ្នាក់ទី៤ នៃសាលាបឋមសិក្សាតានួន។
នៅក្នុងសារលិខិតផ្លូវការដែលមានត្រា និងហត្ថលេខារដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន ក្នុងបណ្តាញសង្គមក៏បានឲ្យដឹងបន្តថា«កុមារីអាយុ៥ឆ្នាំរូបនេះមានឈ្មោះ ប៊ី បាន់លក្ស្មី រស់នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយសារមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺឃើញថា កុមារីនេះមានសមត្ថភាពខ្ពស់ពិសេសបានស្នើសុំរដ្ឋមន្ត្រី ដាក់កុមារីឲ្យរៀនថ្នាក់ទី៤ ដោយស្វ័យប្រវត្តិ»។ ខណៈមានការលើកឡើងបន្តថា«ដោយសារកុមារីរូបនេះ មានសមត្ថភាព អាចយល់ដឹងលើមុខវិជ្ជាសិក្សាថ្នាក់ទី៤ចំណេះទូទៅបានតាមនិយាមគរុកោសល្យ។តាមការឲ្យដឹងពីអ្នកជិតខាងបានឲ្យដឹងថាកុមារីបានអាយុ៣ឆ្នាំឱពុកម្តាយបានយកទៅដាក់នៅសាលាមតេយ្យ ព្រោះពេលខ្លះនាងតែងទៅលបមើលថ្នាក់កុមារផ្សេងៗរៀននៅសាលាបឋមសិក្សា រហូតដល់អាចអានអក្សរ និងធ្វើលំហាត់នៅថ្នាក់បឋមសិក្សាទី១+ទី២និងទី៣បាន រហូតដល់អាយុ៥ឆ្នាំកុមារីអាចចូលរៀនថ្នាក់ទី៤ចំណេះទូទៅបាន»។ យ៉ាងណាមិញកុម៉ារីរូបនេះគឺជាគំរូដ៏ល្អសម្រាប់ក្មេងៗដទៃ និងសង្គមផងដែរ អ្វីដែលកាន់តែពិសេសនោះគ្រួសារក៏មានមោទនភាពជាខ្លាំងចំពោះកូនស្រីរូបនេះផងដែរ។ ប្រភព៖ dara-news
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។