គួរឲ្យបារម្ភណាស់...រ៉ូហ្សេត ប្រាប់ថា៖ « មានមនុស្សដែលខ្ញុំមិនស្គាល់មករកខ្ញុំនៅហាង» !
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ អតីតចៅសង្កាត់អូរចារកញ្ញារូបស្រស់ រ៉ូហ្សេត បានបង្ហោះសារគួរអោយព្រួយបារម្ភមួយក្រោយពេលមានមនុស្សចម្លែកមិនស្គាលមុខមករកនាងដល់ហាងលក់នំបញ្ចុកតែម្ដង ។
បើតាមហ្វេសប៊ុករបស់កញ្ញា រ៉ូហ្សេត បានរៀបរាប់ប្រាប់អោយដឹងថា៖ «ថ្ងៃនេះម៉ោង៤:៤៨នាទីល្ងាច មានមនុស្សដែលខ្ញុំមិនស្គាល់មករកខ្ញុំនៅហាង បុគ្គលិករបស់ខ្ញុំសួរថាអត់ពិសារអីទេ តែគាត់ឆ្លើយថាចង់ជួបខ្ញុំ ហើយជិះម៉ូតូចេញទៅវិញ គួរអោយចម្លែក ខ្ញុំមើលតាមកាម៉ារ៉ាសុវត្ថិភាពនៅហាងរបស់ខ្ញុំ ។ ខ្ញុំស្រី ជាអ្នកលក់នំបញ្ចុកធម្មតា នៅហាងតូចរបស់ខ្ញុំគ្មានបុរសទេ សូមកុំមករំខានខ្ញុំអី ។ សុំទោសបើភ្ញៀវល្អ តែបើមកមិនល្អ សូមអំពើល្អរបស់ខ្ញុំជួយតាមថែរក្សាខ្ញុំផង ។»
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។