ដោយសារតែលុយ ២០ដុល្លា ធ្វើឲ្យ​ប៉ូលីសចរាចរណ៍០២រូប ត្រូវដកចេញពីតំណែង​...(មានវីដេអូ)
សីហា
-

រាជធានីភ្នំពេញ ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ អគ្គស្នងការនគរបាលជាតិ បានអោយដឹងថា​បន្ទាប់ពីមានមតិរិះគន់ ពីមហាជនក៏ដូចជាអ្នកលេងបណ្តាញសង្គម Facebook ចែករំលែកតៗគ្នា កាលពីពេលកន្លងមក ពាក់ព័ន្ធទៅលើមន្ត្រីនគរបាលចរាចរណ៍២រូបដែលបានទារប្រាក់ចំនួន២០ដុល្លារពីជនបរទេសដែលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ជាថ្នូរនឹងការមិនចាប់បញ្ជូនទៅការិយាល័យ។

លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានឲ្យដឹងថា មន្ត្រីនគរបាលចរាចរណ៍ទាំង២នាក់ដែលប្រព្រឹត្តខុសនឹងវិន័យកងកម្លាំងនោះត្រូវ ផ្អាកការងារបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។ ចំពោះចំណាត់ការយ៉ាងនោះលោកបានសុំគោលការណ៍ពីឯកឧត្តម នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី ភ្នំពេញ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិផងដែរ។
បច្ចុប្បន្នការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៃស្នងការដ្នាននគបាលរាជធានីភ្នំពេញ បានចាត់វិធានការយ៉ាងតឹងរឹងព្រមទាំងផ្អាកការងារជាបណ្តោះអាសន្ន ចំពោះមន្រ្តីទាំង២រូបនេះ ហើយបានកសាងសំណុំរឿង ស្នើសុំគោលការណ៍ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញផងដែរ ។
ក្នុងនោះដែរ ឯកឧត្តមនាយ ឧត្តមសេនីយ៍ បានមានប្រសាសន៍បន្ថែម ថាមន្ត្រីនគរបាលចរាចរណ៍ទូទាំងរាជធានីភ្នំពេញ ត្រូវបានទទួលនូវការលើកទឹកចិត្ត និងឧបត្ថម្ភពី សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍សណ្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ និង ឯកឧត្តមអភិបាល នៃ គណៈភិបាល រាជធានីភ្នំពេញ ក៏ដូចជាសេចក្តីណែនាំក្រើនរំលឹកពី ឯកឧត្តមនាយ ឧត្តមសេនីយ៍ស្នងការផងដែរ ។ ជារួម ឯកឧត្តមនាយ ឧត្តមសេនីយ៍អគ្គស្នងការរង និងជាស្នងការនគបាលរាជធានីភ្នំពេញ មិនអនុញ្ញតអោយមានមន្ត្រីនគរបាលណាម្នាក់អនុវត្ត ឫប្រព្រឹត្តបទល្មើសផ្ទុយពីសេចក្តីថ្លៃថ្នូ សុជីវធម៌ ក្រមសីលធម៌ ជាមន្ត្រីកងកម្លាំងនគរបាលជាតិឡើយ ។
ចំពោះទង្វើរបស់មន្ត្រីនគបាលទាំងពីរនាក់ខាងលើ ឯកឧត្តម មិនអាចអប់រំណែនាំបន្តទៀតនោះទេ គឺ ឯកឧត្តម គោរពស្នើសុំគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តមនាយឧត្តមសេនីយ៍សណ្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ បណ្តេញចេញពីក្របខណ្ឌនគបាលជាតិតែម្តង ៕ ព័ត៌មានបន្ទាន់ៗក្នុងសង្គម
នេះគ្រាន់តែ​ជាកំហុសមួយពព្រិចភ្នែក ដោយសារសេចក្តីលោភលន់​ អនុវត្តផ្ទុយពីច្បាប់ ត្រូវបានដកតំណែង និងដកឈ្មោះពីមន្ត្រីនគរបាលជាតិ ខណៈដែលមានប្រជាជនច្រើនណាស់ រិះគន់ដល់អ្នក តែមេអង្គភាពអ្នកវិញយករួចខ្លួន..?
ករណីខ្លះខ្ញុំឃើញមន្ត្រីនគរបាលចរាចរណ៍ ហត់នឿយ ឈសម្រួលចរាចរណ៍ ហាលខ្យល់ ហាលភ្លៀង ដោយរងការជេរប្រមាថ និងស្តីបន្ទោសពីមេ ឡើងបែកញើសជោគខ្លួន និងដាច់បាយក្រហាយទឹកនោះ ព្រោះតែត្រូវបំពេញតួនាទី ភារកិច្ច សម្រួលចរាចរណ៍ ជូនគណៈប្រតិភូ ថ្នាក់ដឹកនាំ​ និងអ្នកធ្វើដំណើរ តែប្រជាជនមិនបានឃើញចំណុចល្អទាំងនេះពីពួកគាត់ទេ។
អាចទេ គាំទ្រ​ទេ ? បើករណីនេះគួរដាក់វិន័យត្រឹមច្បាប់កងកម្លាំង ទុកឱកាសអោយគាត់កែសម្រួលកំហុស បើដកផុយៗយ៉ាងនេះ អាចនិងមានមនុស្សឯទៀតនឹងរៀបគម្រោងធ្វើបាបបន្ត រើសយកតែកំហុស១ ក្នុងចំណោមអំពើល្អ៩៩ មកលាបពណ៍បំផ្លាញកិត្តិយស និងធ្វើអោយគាត់អស់តំណែង ប្រសិនបើមេមិនបាន សិក្សារកហេតុ និងផល ឬចែកដាច់ពី ស អោយដាច់ពី ខ្មៅ ទេនោះ៕ មានវីដេអូ