កុំឲ្យជនជាតិចិនចូលមកប្រទេសកម្ពុជា បានចិត្តពេក!លោកស្នងការនគរបាលខេត្តព្រះសីហនុ ដាក់បទបញ្ជាយ៉ាងក្តៅគគុក ឃាត់រថយន្តចំនួន១៤គ្រឿង ដែលបេីកបរដោយជនជាតិចិន គ្មានច្បាប់អនុញ្ញាត ដើម្បីចាត់ការ...
ខេត្តព្រះសីហនុ៖ ព័ត៌មានប្រចាំថ្ងៃរបស់ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅរសៀលថ្ងៃទី ៣ខែ ឧសភា ឆ្នាំ២០១៨ ថ្មីៗនេះ ដោយអនុវត្តន៍តាមការណែនាំ និង បទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។ នគរបាលចរាចរណ៍ផ្លូវគោក ចំនួន២០នាក់ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី អ៉ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ និងលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងទីប្រជុំជនក្រុង ចំនួនពីរគោលដៅ ដេីម្បីឆែកឆេររកជនបរទេស ដែលបេីករថយន្ត គ្មានច្បាប់អនុញ្ញាត ជាពិសេសជនជាតិចិន។
គោលដៅទី១ លើវិថី២ធ្នូ ត្រង់ណុចជិតសណ្ឋាគារសុខា ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ គោលដៅទី២ លើវិថីឯករាជ្យ ត្រង់ចំណុច ស្តុបកាល់តិច ស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ។ ជាលទ្ធផលបានរកឃើញ និង ឃាត់ទុករថយន្តចំនួន១៤គ្រឿង ដែលបេីកបរដោយជនជាតិចិន គ្មានច្បាប់អនុញ្ញាត និងមានប័ណ្ណបេីកបរ ពុំត្រឹមត្រូវយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៖ ១-រថយន្តម៉ាក TACOMA ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2Z-3903 ។ ២-រថយន្តម៉ាក LEXUS RX300 ពណ៌ ស្ករ ពាក់ផ្លាកលេខភ្នំពេញ2AM-2127 ។ ៣-រថយន្តម៉ាក LEXUS RX300 ពណ៌ ស គ្មានផ្លាកលេខ ។ ៤-រថយន្តម៉ាក LEXUS RX300ពណ៌ ស ពាក់ផ្លាកលេខសៀមរាប2-2874 ។ ៥-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ផ្លាកលេខព្រះសីហនុ2A-8103 ។ ៦-រថយន្តម៉ាក HIGHLANDER ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AS-9757 ។ ៧-រថយន្តម៉ាក PREVIA ពណ៌ ស្ករ ពាក់ផ្លាកលេខភ្នំពេញ2J-8168 ។ ៨-រថយន្តម៉ាក CAMRY បាឡែន ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ2AF-3887 ។ ៩-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ2AS-1278 ។ ១០-រថយន្តម៉ាក HIGHLANDER ពណ៌ បៃតង ពាក់ផ្លាកលេខភ្នំពេញ2AG-2382 ។ ១១-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ2AP-7857 ។ ១២-រថយន្តម៉ាក LEXUS RX300 ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AP-1569 ។ ១៣-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ផ្លាកលេខព្រះសីហនុ2A-6949 ។ ១៤-រថយន្តម៉ាក TOYOTA ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ2C-8868 ។ រថយន្តទាំងអស់ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្ត តាមច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ៖ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។