ផ្ទះមួយខ្នង ត្រូវបានអគ្គីភ័យលេបត្របាក់ គ្មានសល់ ដោយសារតែរន្ទះបាញ់ ......
-

សៀមរាប ៖ កាលពីថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨ មានករណីរន្ទះបាញ់យ៉ាងសាហាវព្រៃផ្សៃមួយបានកើតឡើង ចំផ្ទះវីឡាឈើ​របស់​ថៅកែ​តារាង​វាយកូនគោល​អង្គរ​ហ្គោល រី​សត ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​អស់​ទាំងស្រុង ដែលហេតុការណ៍នេះ បានកើតឡើងស្ថិត ស្ថិត​នៅ​តារាង​វាយកូនគោល​អង្គរ​ហ្គោល រី​សត​នៅក្នុង​ក្រុម​ទី​៤ ភូមិរ​កា​ធំ សង្កាត់​ស្រ​ង៉ែ ក្រុង​ខេត្ត​សៀមរាប​។​

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មានឈ្មោះ ហូ ឡិច ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិ​ឥណ្ឌូណេស៊ី មុខរបរ​ថៅកែ តារាង​វាយកូនគោល​អង្គរ​ហ្គោល រី​សត រស់នៅ​ក្នុង​ក្រុម​ទី​៤ ភូមិរ​កា​ធំ សង្កាត់​ស្រ​ង៉ែ ក្រុង​ខេត្ត​សៀមរាប​។ ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះហើយមិនអាចស្រោចស្រង់បាននោះ​មាន​ទំហំ​៩​ម៉ែត្រ​គុណ​១០​ម៉ែត្រ​។ យើងតាមកម្លាំង​ជំនាញ បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​ខេត្ត​និង​កងរាជអាវុធហត្ថ​ខេត្ត​និង​រថយន្ត​អង្គភាព​បេតិកភណ្ឌ បាន​ចេញ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​មិន​អាច​ជួយ​បាន​ដោយសារ​ជា​ផ្ទះ​ឈើ ទើប​ភ្លើង​ឆេះ​លឿន​អស់​តែ​ម្តង​។
ចំណែក​សម្ភារៈ​នៅ​ក្នុងផ្ទះ​បណ្តាលឲ្យ​មាន​ការខូច​ខាត​ទាំងស្រុង តែ​ពុំ​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្សជីវិ​ត​ឡើយ ហើយនេះក៏ជាមេរៀនមួយសំរាប់គ្រប់គ្នាត្រូវមានការប្រុងប្រយ័ត្ន និង រៀបប្រព័ន្ធសុវត្តិភាពការពារផ្ទះរបស់លោកអ្នកផង មិនថាបានផលប៉ុណ្ណានោះទេ តែជាការការពារ​៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប