រកបានហើយ ស៊ែរចែកគ្នាដឹងផង...ឱសថធម្មជាតិព្យាបាលប្រមេះទឹកបាយ !
មុននឹងសិក្សាពីរូបមន្តធម្មជាតិព្យាបាលប្រមេះទឹកបាយ សូមមកស្វែងយល់អំពីជំងឺនេះ (ប្រមេះទឹកបាយ) ជាមុនសិន ដូចខាងក្រោម៖
១. ជំងឺប្រមេះទឹកបាយជាអ្វី?
ជំងឺប្រមេះទឹកបាយ គឺជាជំងឺឆ្លងមួយប្រភេទដែលបង្កឡើងដោយបាក់តេរីម្យ៉ាងឆ្លងតាមរយៈការរួមភេទ និងអាចកើតទាំងមនុស្សប្រុសទាំងមនុស្សស្រី ។ ជំងឺប្រមេះទឹកបាយច្រើនមានការប៉ះពាល់ទៅលើបង្ហួរនោម ថ្នក់លាមក(rectum) ឬបំពង់ក ។ ចំពោះមនុស្សស្រីវិញ ជំងឺប្រមេះទឹកបាយក៏ប៉ះពាល់ទៅលើមាត់ស្បូនផងដែរ ។
មនុស្សភាគច្រើនឆ្លងជំងឺប្រមេះទឹកបាយនេះតាមរយៈការរួមភេទ ។ ប៉ុន្តែចំពោះទារកក៏អាចឆ្លងជំងឺនេះបានតាមរយៈការសំរាលកូនប្រសិនបើម្តាយនោះមានផ្ទុកជំងឺនេះ ។ ទារកអាចនឹងមានការប៉ះលើភ្នែកច្រើនជាងគេ ។
ជំងឺប្រមេះទឹកបាយគឺជាជំងឺឆ្លងមួយប្រភេទដែលគេច្រើនជួបប្រទះ ហើយករណីមួយចំនួនមិនបង្កជារោគសញ្ញាអ្វីទាំងអស់ ។ អ្នកប្រហែលជាមិនធ្លាប់ដឹងថាខ្លួនឯងឆ្លងជំងឺនេះផងក៏មិនដឹង ។ ការតមការរួមភេទ ការប្រើស្រោមអនាម័យក្នុងពេលរួមភេទ និងការស្រលាញ់មនុស្សម្នាក់ស្មោះមួយនឹងមួយ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការការពារជំងឺឆ្លងតាមការរួមភេទ ។
២. រោគសញ្ញា
ជំងឺឆ្លងប្រមេះទឹកបាយអាចប៉ះពាល់ដល់កន្លែងជាច្រើននៃរាងកាយមនុស្សយើង ប៉ុន្តែកន្លែងដែលប៉ះពាល់ច្រើនជាងគេគឺផ្លូវប្រដាប់បន្តពូជ ។
ប្រដាប់បន្តពូជ
រោគសញ្ញារបស់ប្រដាប់បន្តពូជបុរសមានដូចជា៖
- ឈឺខ្លាំងពេលនោម
- មានហូរខ្ទុះពីចុងលិង្គ
- ឈឺ ឬហើមពងស្វាស
រោគសញ្ញារបស់ប្រដាប់បន្តពូជស្ត្រីមានដូចជា៖
- ហូរទឹករំអិលទ្វារមាសកាន់តែច្រើន
- ឈឺចាប់ខ្លាំងពេលនោម
- ហូរឈាមតាមទ្វារមាសក្នុងពេលមិនទាន់មករដូវដូចជា បន្ទាប់ពីរួមភេទរួច
- ឈឺពោះ
- ឈឺក្នុងអាងត្រគៀក
កន្លែងផ្សេងៗទៀតនៃរាងកាយ
ជំងឺប្រមេះទឹកបាយក៏អាចប៉ះពាល់ទៅដល់កន្លែងទាំងនេះនៃរាងកាយដូចជា៖
- ថ្នក់លាមក៖ រោគសញ្ញាមានដូចជារមាស់នៅក្នុងរន្ធគូថ មានហូរខ្ទុះចេញ មានកំណកឈាមស្រស់នៅលើក្រដាស់អនាម័យពេលសំអាត និងពេលបន្ទោរបង់រួច ។
- ភ្នែក៖ ជំងឺប្រមេះទឹកបាយដែលប៉ះពាល់ទៅលើភ្នែកប្រហែលជាធ្វើអោយភ្នែកឈឺ មិនអាចប៉ះពន្លឺបាន និងមានហូរខ្ទុះចេញពីភ្នែកម្ខាងឬទាំងសងខាង ។
- បំពង់ក៖ រោគសញ្ញានៃជំងឺលើបំពង់កប្រហែលជាមានដូចជាឈឺបំពង់ក និងហើមកូនកណ្តុរនៅក
- សន្លាក់៖ ប្រសិនបើសន្លាក់មួយ ឬច្រើនទៅជាមានបញ្ហារលាកសន្លាក់ដោយសារបាក់តេរី វានឹងធ្វើអោយសន្លាក់នោះទៅជាក្តៅ ក្រហម ហើម និងឈឺចាប់ខ្លាំង ជាពិសេសនៅពេលអ្នកធ្វើចលនាសន្លាក់នោះ ។
៣. មូលហេតុ
ជំងឺប្រមេះទឹកបាយត្រូវបានបង្កឡើងដោយបាក់តេរីម្យ៉ាងដែលមានឈ្មោះថា Neisseria Gonorrhoeae ។ បាក់តេរីជំងឺប្រមេះទឹកបាយវាច្រើនតែចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទដូចជាការរួមភេទតាមមាត់ តាមរន្ធគូថ ឬតាមទ្វារមាស ។
ខាងក្រោមនេះជារូបមន្តធម្មជាតិជួយព្យាបាលប្រមេះទឹកបាយ៖
រុក្ខជាតិឱសថ៖ ទំពាំងបាយជូរព្រៃ
ផ្នែកប្រើប្រាស់ៈ ដើម ស្លឹក
វិធីប្រើ និងកម្រិតប្រើៈ ហាលស្ងួត១៥-៣០ក្រាម ដាំទឹក១លីត្រផឹកក្នុងមួយថ្ងៃ។
– បើហើមដោយមុតមានខ្ទុះខាងក្នុងគេច្រើនយកមើមទំពាំងបាយជូរ និងមើមតាថុកដុសនឹងទឹកអង្ករលាបពីលើនឹងបានជាសះស្បើយ។
ប្រភពៈ អង្គការពោកាវ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ្យនៃក្រសួងសុខាភិបាល។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ខាងក្រោមជារូបភាពបន្ថែមនៃផ្លែទំពាំងបាយជូរព្រៃ
ប្រភព៖ អ៊ាង សុផល្លែត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។