ស្អាតមិនធម្មតាមែន...កញ្ញា ឌី សូនីតា ស្អាតខ្លាំង ក្រោយគ្រងឈុតច្នៃពីផាហ៊ុមហូលខ្មែរ រួមជាមួយម្គុដរចនាបទ ក្រោយសម័យអង្គរ
-

កញ្ញា ឌី សូ​នី​តា ជា​សម្តែង​និងជាតារាចម្រៀង មួយ​ដួង​ដែលមាន​ទាំង​សមត្ថភាព ទេពកោសល្យ និង រូបរាង​ស្រ​ឡូ​ន​ស្រស់​សោភា ដែលមហាជនភាពច្រើនបានស្គាល់គាត់ ដោយឲ្យតែមានវត្តមានកញ្ញា នៅទីណា ទីនោះពិតជាសប្បាយ ព្រោះវោហាស័ព្ទរបស់កញ្ញា​ ក៏មិនចាញ់តារាកំប្លែងផងដែរ។

ទន្ទឹមនិងរូបសម្រស់ដ៏ស្រស់សោភាហើយនោះ នាពេលថ្មីៗ កញ្ញា​ បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងឈុតផាហ៊ុមហូលខ្មែរ រួមជាមួយម្គុដរចនាបទ ក្រោយសម័យអង្គរ ដ៏ស្រស់ប្រណិត ពិសេសពេលស្លៀកលើខ្លួននារីខ្មែរមួយរូបនេះកាន់តែមានភាពលេចធ្លោ ដោយសាររចនាច្នៃ​ម៉ូដ​ខ្មែរ​ឌី​ហ្សា​ញ លោក អ៊ិត វាសនា និង វិចិត្រករ​ល្បីឈ្មោះ​លោក ថៃ សាន។
នៅក្នុងរូបភាពឈុត ផាហ៊ុមហូលខ្មែរ ដែលមានការច្នៃ​ម៉ូដ​ខ្មែរ​ឌី​ហ្សា​ញ លោក អ៊ិត វាសនា និង វិចិត្រករ​ល្បីឈ្មោះ​លោក ថៃ សាន​ ដែលអ្នកទាំងពីរបានបង្ហាញយ៉ាងច្បាស់ថា ហូលផាមួងខ្មែរយើងពិតជាមានលក្ខណៈស្រស់ស្អាតខ្លាំងណាស់ ដោយនៅក្នុងគណនីហ្វេសប៊ុក លោក Sophen Nou បានរៀបរាប់ថា "ឈុតរ៉ូបពីផាហ៊ុមហូលខ្មែរ រួមជាមួយម្គុដរចនាបទ ក្រោយសម័យអង្គរ ដ៏ស្រស់ប្រណិតនេះ ខ្ញុំបាទបានព្យាយាមសម្រិតសម្រាំង ស្នាដៃកសាងឡើងរួមគ្នា ជាមួយបុគ្គុលឆ្នើម២រូប គឺកំពូលអ្នកច្នៃម៉ូត ខ្មែរឌីហ្សាញ លោកអ៊ិត វាសនា និងវិចិត្រករល្បីឈ្មោះលោក ថៃ សាន ។ អរគុណប្អូនស្រីឌី សូនីតា ដែលបានគ្រងបង្ហាញឈុតនេះ។ សូមជួយ ផ្តល់ការគាំទ្រដោយ like shear &coment"៕
ដោយ៖ និមល