ឡូយណាស់! មិននឹកស្មានថា ​​គូ​ដណ្ដឹង​ នី រតនា មានវិឡាដ៏ធំស្កឹមស្កៃដល់ថ្នាក់ហ្នឹងផង
សីហា
-

ពិតណាស់ក្រោយពីពេលដែលម្ចាស់ពានរង្វាន់ Cambodian idol រដូវកាលទី១ លោក នី រតនា បានភ្ជាប់ពាក្យរួចមក គេសង្កេតឃើញថាលោកនិងគូដណ្ដឹងកាន់តែមានភាពផ្អែមល្ហែមជាមុនទៅទៀត។

ជុំវិញ​រឿង​រ៉ាវ​ នី រតនា ភ្ជាប់​ពាក្យ​ជាមួយ​កូន​អ្នក​ជំនួញ​​នៅ​ទី​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​ ២៧ ខែ​មេសា ឆ្នាំ​ ២០១៨ កន្លង​ទៅ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហា​ជន​ទូទៅ​ ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ។ ​
ពិធី​ភ្ជាប់​ពាក្យ​​​របស់​ នី រតនា ជាមួយ​​កូន​អ្នក​ជំនួញ​ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​​របស់​កូន​ក្រមុំ​ស្ថិត​នៅ​បុរីប៉េងហ៊ួត ច្រមុះ​ជ្រូក​​ ស្ទឹង​មាន​ជ័យ​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ពី​មិត្តភ័ក្ដិ​​សិល្បៈ​ ជា​ច្រើន​រូប​ផង​ដែរ។
គួរ​រម្លឹក​ថា​ក្រោយ​​ពី​ភ្ជាប់​ពាក្យ​រួច នី រតនា និង កញ្ញា​ ហេង សុវណ្ណភក្ដិណា ត្រូវ​ជា​គូ​ដណ្ដឹង​ត្រៀម​ នឹង​ចូល​រោង​ការ​នៅ​ដើម​ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​ហើយ។
ទស្សនា​ វីឡា​ ដ៏​ស្កឹមស្កៃ​អនាគត​ប្រពន្ធ​ នី រតនា បន្តិច​មើល​៖​​​​​