នៅក្មេងហើយស្អាតទៀត មិនគួរណាមកចាប់អាជីពធ្វើចោរសោះ !
ណារ៉ា
-

(ភ្នំពេញ)៖ ជនសង្ស័យ​ម្នាក់​ដែល​បាន​ឆក់​កាបូបស្ពាយ ពី​ស្ត្រី​ជា​ជនជាតិ​បារាំង នៅ​ចំណុច​លើ​កំណាត់​ផ្លូវ​ព្រះស៊ីសុវត្ថិ កែង​ផ្លូវ​សុរាម្រិត ក្នុងភូមិ​ទី២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ កាលពី​យប់​រំលង​អធ្រា​ត្រ​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ រហូត​បណ្តាល​ឲ្យ​ដួល​រងរបួស ហើយ​រត់​គេចខ្លួនបាត់ ត្រូវបាន​កម្លាំង​នគរបាល ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាប់បាននៅមុខ​ក្លឹប​កំសាន្ត​រ៉ុ​ក តាមផ្លូវ​ព្រះមុន្នីវង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ។

ជនសង្ស័យ​ឈ្មោះ ជា សុខ​ពេជ្រ ហៅ​ភ័​ក្រ កើត​ឆ្នាំ២០០៣ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្នុងភូមិ​ព្រែកប្រា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ បាន​ឆក់​កាបូបស្ពាយ​ពី​ជនរងគ្រោះ​ឈ្មោះ BECKER MARIE LOUISE អាយុ៦០ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ ១១A១៩៦៥០៧ ស្នាក់នៅ សណ្ឋាគារ​ទីតាំង​ផ្ទះ​លេខ៨ ផ្លូវ​លេខ៧៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។
ករណីនេះដែរ កម្លាំង​នគរបាល​ជំនាញ បាន​ចាប់យក​វត្ថុតាង​មាន​ម៉ូតូ១គ្រឿង ម៉ាក​ហុងដា​សេ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០០៨ ពាក់​ស្លាក​លេខ​ភ្នំពេញ 1U-9289 ដើម្បី​បញ្ជូន​មកកាន់​ការិយាល័យ​ជំនាញ ក្នុងការ​សាកសួរ​បន្ថែ​ម និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី៕