មិនធម្មតាទេ! ៣ប្រទេស ដែល អេនជី ទៅក្រេបទឹកឃ្មុំ ជាមួយស្វាមី គ្រាន់តែដឹងតម្លៃហើយ មួយជីវិតសឹងតែរកមិនបានផង..
ភ្នំពេញ៖ ពិធីមង្គលការ អេនជី ត្រូវបានគេចាត់ទុកជាពិធីដែលធំនិងអធិកអធមដោយក្នុងនោះ អេនជី និង ស្វាមី បានចំនាយប្រាក់ទៅលើការរៀបចំមង្គលការប្រមាណជា ៧ ម៉ឺនដុល្លារ ។ នៅថ្ងៃរៀបការគេសម្គាល់ឃើញ អេនជី មានភាព ស្រស់ស្អាតនិងលេចធ្លោដូចព្រះនាងនៅក្នុងរឿងព្រេងនិទានដែលធ្វើឱ្យភ្ញៀវដែលចូលរួមក្នុងពិធីលាន់មាត់សរសើរសម្រស់តារាចម្រៀងរូបនេះគ្រប់ៗគ្នា ។
ក្រោយពីរៀបការបញ្ចប់ភាពនៅលីវកាលពីរាត្រីថ្ងៃទី ២៧ ខែមេសា រួចមក អេនជី និងស្វាមីក៏មានគម្រោងចេញទៅក្រេបទឹកឃ្មុំ ៣ប្រទេសទៀតផង ដោយក្នុងនោះត្រូវចំណាយអស់ជិត ២ម៉ឺនដុល្លារអាមេរិកឯណោះ។ ប្រទេសដែល អេនជី ត្រៀមចេញទៅក្រេបទឹកឃ្មុំជាមួយស្វាមីមាន វៀតណាម អូស្ត្រាលី និង ជប៉ុន។ ទាំង ៣ប្រទេសនេះ នាង ត្រូវចំណាយពេលវេលារយៈពេលជាច្រើនថ្ងៃក្នុងការដើរទស្សនា ទើបការចំណាយក៏អស់ច្រើនទៅតាមហ្នឹង។ អេនជី និយាយថា៖” ចាស់! បងក្នុងចំណោមទាំង៣ប្រទេសហ្នឹង ខ្ញុំ និងស្វាមីទៅដើរកម្សាន្តមុនគេគឺ វៀតណាម ហើយខ្ទង់ចំណាយប្រហែល ៣ ទៅ ៤ពាន់អីហ្នឹងឯងបង។ ដំណើរកម្សាន្តទី២ គឺពួកយើងទៅប្រទេសអូស្ត្រាលី ហើយពួកខ្ញុំត្រូវចំណាយខ្ទង់ម៉ឺនដុល្លារគិតទាំងពីរនាក់ណាបង”។ ចំណែកឯប្រទេសជប៉ុនវិញ អេនជី នៅមិនទាន់អាចកំណត់ថា ត្រូវចំណាយអស់ប៉ុន្មាននោះទេ ព្រោះខ្លួនមិនទាន់បានសួរទៅក្រុមហ៊ុនឲ្យបានច្បាស់អំពីតម្លៃ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។