ផ្ទុះទៀតហើយ...បទចម្រៀង កញ្ញា សុខ ពិសី និង លោក ឆាយ វីរៈយុទ្ធ ក្នុងបទ....(មានវីដេអូ)
តារាចម្រៀង លោក ឆាយ វីរៈយុទ្ធ និង កញ្ញា សុខ ពិសី គ្រាន់តែចេញ វីដេអូភ្លាម ធ្វើឲ្យទស្សនិកជន គាំទ្រជាច្រើន ដោយសារអត្តន័យក្នុងបទចម្រៀង ចាក់ដោត អមជាមួយនឹងទឹកដមរបស់អ្នកទាំងពីរ ពិតជាពិរោះរណ្តំចិត្តមិត្តអ្នកស្តាប់ អ្វីដែលពិសេសនោះ គឺកាយវិការមួយបទនេះ អាចនិយាយបានថាល្អឥតខ្ចោះតែម្តង។
ក្នុងបទចម្រៀង "ស្រលាញ់អូនមួយពេល ស្រលាញ់គេមួយជិវិត" ជាបទចម្រៀងមួយដ៏មានអត្តន័យខ្លាំងណាស់ ដោយបុរសសាវាម្នាក់ ស្រលាញ់ស្រីជាច្រើនអ្នក ហើយបង្ខំបែកពីសង្សារព្រោះតែខ្លួនមានមនុស្សម្នាក់ ដែលខ្លួនត្រូវស្រលាញ់ ដូចពាក្យថាមនុស្សប្រុសទោះបីស្រលាញ់ស្រីច្រើនយ៉ាងណា ក៏មិនដែលចោលប្រពន្ធដ៏ល្អនៅផ្ទះនោះទេ ចឹងមែនអត់??? ខណៈពេលដែលលោក ឆាយ វីរៈយុទ្ធ ចេញ វីដេអូមិនទាន់បានប៉ុន្មានផង ក៏មានវីដេអូ របស់កញ្ញា សុខ ពិសី ចេញមកធ្វើការបកស្រាយ ដោយរៀបរាប់ថា "ហេតុអី្វបងយកអូនមកលេងសើច អូនអ្នកមកមុនបានត្រឹមទឹកភ្នែក បងដឹងទេ ថាអូនឈឺចាប់ប៉ុនណា ហេតុអ្វីទៅបង?" ក្នុងបទចម្រៀងមានចំណងជើងថា "ហេតុអ្វីយកអូនលេងសើច?"។ ប្រភព៖ Sunday Production
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។