ឆន សុវណ្ណរាជ ប្រាប់មិនឲ្យអ្នកគាំទ្របារម្ភ លោកមិនកើតអីទេ !
កាលពីម្សិលមិញនេះកំពូលតារាចម្រៀងសម្លេងពិរោះស្រទន់ក្នុងផលិតកម្ម រស្មីហង្សមាស លោក ឆន សុវណ្ណរាជ បានបង្ហោះរូបក្នុងមន្ទីរពេទ្យនៅប្រទេសថៃធ្វើអោយអ្នកគាំទ្រមានការបារម្ភយ៉ាងខ្លាំង ។
ទន្ទឹមហ្នឹងនេះដែរ មានអ្នកគាំទ្រមួយចំនួនបានបង្ហោះសារជូនពរលោកអោយឆាប់ជាសះស្បើយផងដែរ ទើបថ្ងៃនេះលោកតបសារតាមបណ្ដាញអ៊ីនស្ដាក្រាមទៅវិញថា «ការជូនពរ និងក្ដីបារម្ភរបស់មហាជនជាកម្លាំងចិត្តសម្រាប់លោក» ។ តារាចម្រៀងលោក ឆន សុវណ្ណរាជ បន្ដថា៖ «អរគុណណាស់ប៉ុន្មានថ្ងៃនេះសំរាប់ការជូនពររបស់បងប្អូនទាំងអស់គ្នា អរគុណណាស់ខ្ញុំមិនអីទេ គ្រាន់តែទុកវាយូរបន្តិច ចឹងហើយរាងគ្រាលដែរ ការជូនពរនិងក្តីបារម្មណ៍របស់បងប្អូនជួយកំលាំងចិត្តអោយខ្ញុំធូរច្រើនហើយ ស្រលាញ់អ្នកទាំងអស់គ្នា» ៕ អត្ថបទបន្ថែម៖ ឆន សុវណ្ណរាជ កើតអីបានជាទៅដល់ពេទ្យថៃ ? តារាចម្រៀងសម្លេងស្រទន់ទាក់ចិត្តមិត្តៗយុវវ័យជ្រកក្រោមទ្រនំផលិតកម្ម រស្មីងហ្សមាស លោក ឆន សុវណ្ណរាជ ធ្វើអោយអ្នកគាំទ្រមានក្ដីបារម្ភយ៉ាងខ្លាំងបន្ទាប់ពីបង្ហោះរូបចូលមន្ទីរពេទ្យនៅប្រទេសថៃ ។ លោកបានរៀបរាប់ថា៖ «នេះជាថ្ងៃទីពីរហើយនៅបាងកក មិនមកមិនបាន ព្រោះម៉ាសីនធ្វើទុក្ខខ្លាំង ប្រើវាហួសកំរិត» ។ យ៉ាងណាលោកមិនបានបញ្ជាក់ពីស្ថានភាពរបស់លោកថាឈឺអ្វីនោះទេ ប៉ុន្ដែទន្ទឹមហ្នឹងនេះដែរ មានប្រិយមិត្ត អ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នាផ្ញើសារជូនពរលោកឲ្យឆាប់ជាសះស្បើយទៀតផង៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។