ជួយស៊ែរផង ! ការទទួលទានគ្រាប់ជីមួយថ្ងៃបានតែ១៥ក្រាមប៉ុណ្ណោះ និងហាមចំពោះស្រ្តីមានផ្ទៃពោះ
អត្ថប្រយោជន៍របស់គ្រាប់ជី៖ +គ្រាប់ជីសម្បូរទៅដោយសារធាតុអូមេហ្គា 3 ដែលល្អសម្រាប់សុខភាពខួរក្បាល និងបេះដូង ហើយវាក៏មានផ្ទុកជាតិអូមេហ្គា 3 ។ +សម្បូរជាតិសរសៃច្រើន ហើយអត្ថប្រយោជន៍របស់វាមានដូចជា ល្អចំពោះប្រព័ន្ធបញ្ចេញចោល ជួយព្យាបាលជំងឺក្ដៅក្នុង ការពារប្រព័ន្ធរំលាយអាហារ និងល្អសម្រាប់ស្ត្រីមានផ្ទៃពោះ។ +គ្រាប់ជីគ្មានសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។ + វាមានជាតិប្រូតេអ៊ីន២០% ខ្ពស់ជាងផ្លែឈើមួយចំនួន។ +សម្បូរទៅដោយសារជាតិកាល់ស្យូមច្រើនជាងទឹកដោះគោ៥ដង។ +វាមានផ្ទុកវីតាមីន C និងមានផ្ទុកជាតិដែកច្រើន +វាមានសារធាតុប៉ូតាស្យូមនិងល្អចំពោះសុខភាពប៉ុសម្រស់ដែលធ្វើឲ្យស្បែក ក្រចក និងសក់មានសុខភាពល្អ៕ ចំពោះការទទួលទានគ្រាប់ជីមួយថ្ងៃបានតែ១៥ក្រាមប៉ុណ្ណោះ និងហាមចំពោះស្រ្តីមានផ្ទៃពោះ។ ប្រភព៖ អ៊ាង សុផល្លែត Sophalleth
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។