ក្រសាំង ជំនួយសរសៃស្ត្រីឆ្លងទន្លេហើយ ទាស់សរសៃ ក្រំគ្រា ហើមពោះ ស្បូនស្រុត ផ្ដាសាយ
ក្រសាំងដុះ តាមស្រែផ្លែមានរសជាតិជូរ ខ្មែរយើងនិយមយកមកប្រកបជាមួយមុខ
ម្ហូបផ្សេងៗ ដូចជាសម្លរម្ជូរ បុកទឹកទឹកគ្រឿង ឆាប្រហុកគ្រឿង មានរសជាតិឆ្ងាញ់ពិសេសផ្កាក្រសាំង អាចយកមកស្លរកកូរ និងញាំបានទៀតផង ។ ក្នុងផ្លែ ក្រសាំងបរិបូណ៌ទៅដោយវីតាមីនសេ ដែលមានគុណ ប្រយោជន៍ មិនចាញ់ក្រូចនោះទេ ។
-អាចជួយបំបាត់ អាការៈ ចេញឈាមតាមជើងធ្មេញ
-ជួយអោយស្បែកស្រស់ថ្លា
-ស្លឹកមានរសចត់តិចៗ ជាឱសថបំប៉នរាងកាយ
-ឫស និងផ្លែខ្ចី ជួយបំបាត់គ្រុនក្តៅ ( ដាំទឹក ពិសា)
-ជួយបំបាត់ហើមពោះ ឆ្អល់ពោះ ..( ស្លឹក ដាំទឹកពិសា ) ។
យ៉ាងណាមិញគួរប្រុងប្រយត្ន័ ក្នុងការជ្រើរើសផ្លែក្រសាំង មកបរិភោគ ព្រោះមានដើមខ្លះ មានផ្លែពុល ។
រៀបរៀងដោយ ផ្កាយ និស្ស័យ ឯកសារអះអាង MedThai។
បើយោងតាមមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ក្រសាំង ជំនួយសរសៃស្ត្រីឆ្លងទន្លេហើយ ទាស់សរសៃ ក្រំគ្រា ហើមពោះ ស្បូនស្រុត និងព្យាបាលផ្ដាសាយបាន។
ផ្នែកប្រើប្រាស់ ៖ ស្លឹក ផ្លែ រុក្ខជាតិទាំងមូល។
រសជាតិ ៖ ស្លឹក សំបកដើម ឫស មានរសជាតិ ហាង ល្វីង ហឺរតិចៗ សាច់ក្នុងផ្លែមានរសជាតិជូរ។
ការព្យាបាល ៖
-សំបកដើម ៖ ជំនួយសរសៃស្ត្រីឆ្លងទន្លេហើយ ទាស់សរសៃ គ្រំគ្រា ហើមពោះ ស្បូនស្រុត ផ្ដាសាយ។
កំរិត និងការប្រើ ៖ សំបកដើមប្រើពី ២០-៣០ក្រាម ក្នុង១ផ្លែ។
ចំណាំ៖ តាមឯកសារបុរាណបានចែងថា ករណី ពស់ព្រួសពិសចូលភ្នែក អោយយកត្រួយក្រសាំងជាមួយនឹងត្រួយភ្ញាស ទំពារព្រួសដាក់ភ្នែក ពេលភ្លាមៗ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត
*វិធីសម្គាល់ផ្លែក្រសាំងពុល
ផ្លែក្រសាំងពុលតាមចាស់ៗថាគឺដោយសារមានសត្វពស់ក្រាយ ឬពស់មានពិសវាឡើងលើដើមក្រសាំងនោះ។ ភាគច្រើនក្រសាំងដុះតាមវាលស្រែ ឬក្នុងព្រៃ ហើយ ផ្លែក្រសាំងសាច់វាមានពណ៌ក្រហមដូចឈាម ក្រហមស្រស់ បើឃើញក្រសាំងពណ៌ក្រហមកុំហូប កុំយកស្លរ គឺពុលហើយ ក្រសាំងមិនពុលពណ៌ស លឿង ស្វាយ ផ្កាឈូកស្រាលទៅតាមចាស់ខ្ចី
សូមជួយស៊ែរចែកគ្នាដឹងផង!
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។