ចេះតែឆ្ងល់ឮសំឡេងចេញពីក្រោមដី ដល់ពេលជីកគាស់ ៦ម៉ោង ទើបឃើញការពិត
មានរឿងរ៉ាវដែលយើងមិននឹកស្មានជាច្រើន តែងតែកើតឡើងគ្រប់ពេល និងគ្រប់ទីកន្លែងជុំវិញខ្លួនយើង ខ្លះជារឿងល្អ ខ្លះជារឿងគួរឲ្យអាណិតអាសូរ ឯខ្លះជារឿងរន្ធត់តក់ស្លុតមិននឹកស្មានជាដើម។
ចំណែកហេតុការណ៍ខាងក្រោមនេះវិញ ជារឿងគួរឲ្យងឿងឆ្ងល់បំផុតមួយដែលគេបានឮសំឡេងង៉ូវៗចេញពីក្រោមកម្រាលកៅស៊ូដ៏ជ្រៅនៃកន្លែងចតរថយន្តមួយស្ថិតសង្កាត់ Dorney ទីក្រុង Buckinghamshire ប្រទេសអង់គ្លេស។ រហូតមានការជួលបុគ្គលិកជំនាញចំនួន ៦នាក់ឲ្យគាស់មើល ប្រដាប់ដោយកូនអេស្កាវ៉ាទ័រ ម៉ាស៊ីនកាត់ដែក និងប៉ែលជាដើម។ បន្ទាប់ពីកាត់គាស់រយៈពេលជាង ៦ ម៉ោងទើបគេដឹងថា សំឡេងនោះជាសំឡេងរបស់សុនខកម្សត់មួយក្បាលដែលបានជាប់នៅក្នុងបំពង់ក្រោមដីប្រមាណ ៤ថ្ងៃឯណោះ។ អ្នកទូរសព្ទហៅក្រុមសង្គ្រោះនោះ គឺជាម្ចាស់ឆ្កែដែលជាប់តែម្ដង។ ដំបូងពួកគេគិតថា ស្ត្រីជាម្ចាស់ឆ្កែនេះឆ្កួតហើយ ព្រោះអ្នកស្រីគិតថា មានសុនខនៅក្រោមដីដែលមិនមានប្រឡោះណាមួយអាចចូលរួចបាន។ បន្ទាប់ពីកាត់កម្រាស់កៅស៊ូរួចរាល់ អ្នកសង្គ្រោះបានប្រើអេស្កាវ៉ាទ័រ ជីកកាយដល់បំពង់ទុយោ រួចប្រើម៉ាស៊ីនកាត់បំពង់ទុយោតែម្ដង។ ក្រោយកាត់រួចពួកគេក៏ឃើញកូនសុនខស្គមកំព្រឹងមួយក្បាលស្ថិតក្នុងបំពង់ទុយោធំទាំងសភាពភ័យតក់ស្លុត រួចពួកគេបានលូនចូលទៅចាប់តែម្ដង។ កូនឆ្កែញីនេះត្រូវម្ចាស់វាដាក់ឈ្មោះថា លូលូ បានបាត់ពីផ្ទះជាច្រើនថ្ងៃហើយ។ អ្នកសង្គ្រោះបានសន្និដ្ឋានថា កូនឆ្កែនេះអាចបន្តជីវិតរស់នៅបានដោយសារវាផឹកដំណក់ទឹកនៅជាប់តាមបាតទុយោ។ ទោះយ៉ាងណាទាំងម្ចាស់ ទាំងក្រុមសង្គ្រោះនៅមិនទាន់ដឹងថា កូនឆ្កែនេះចូលទៅក្នុងទុយោតាមរបៀបណានោះទេ៕ ប្រភពៈ Morning Fresh ប្រែសម្រួល៖ Morning Fresh
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។